ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRANGE ROVER បើកសុខៗ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះផ្អើលទាំងយប់

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសជនជាតិចិនបើករថយន្តRANGE ROVER សុខៗ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះផ្អើលទាំងយប់ ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ( ផ្លូវក្រវ៉ាត់ក្រុងទី៣) ចំណុចខាងកើតគល់ស្ពានអាកាស ក្នុងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលត្រូវភ្លើងឆាបឆេះម៉ាកRANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-0007 បេីកបរដោយឈ្មោះ JIANGXI ជាជនជាតិចិន ភេទប្រុស អាយុ៤៥ឆ្នាំ ទទួលរងខូចខាតឆេះអស់មួយកំណាត់មុខ ។

ប្រភពព័ត៌មាននៅកន្លែងបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើ បើកបរដោយបុរសជនជាតិចិន ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះខ្មួលខ្មាញ់ បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ភ្លើង ទើបភ្លើងរលត់វិញ ហើយប្រគល់ឱ្យម្ចាស់រករថយន្តស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖