ភ្នំពេញ ៖ រាជធានីភ្នំពេញ ជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងអាចនិយាយបានថា ជាមជ្ឈមណ្ឌលដ៏ធំបំផុតប្រជុំដោយ អគារពាណិជ្ជកម្មខ្ពស់ៗកប់ពពក ជាទីតាំងទេសចរណ៍ដ៏ល្អបំផុតសម្រាប់បរទេស ហើយជាមជ្ឈមណ្ឌលអប់រំដ៏ធំជាងគេ នៅប្រទេសកម្ពុជា មានសកលវិទ្យាល័យធំៗ ល្បីៗជាច្រើន។ យ៉ាងណាមិញបើយើង និយាយពីវិស័យទេសចរនៅរាជធានីភ្នំពេញវិញ គឺជាគោលដៅទេសចរដ៏សំខាន់មួយ ពិសេសសម្រាប់ទេសចរបរទេស ពេលដែលពួកគេមកទស្សនាប្រទេសកម្ពុជា គឺមិនអាចរំលង រាជធានីភ្នំពេញបានឡើយ។ និយាយជារួម រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ ។
សូមរម្លឹក និងបង្ហាញគោលដៅទេសចរណ៍សំខាន់ៗ ចំនួន ១២ កន្លែង នៅក្នុងរាជធានីភ្នំពេញ ដែលតែងទាក់ទាញទេសចរបរទេសចង់មកស្គាល់ និងសិក្សាស្វែងយល់ អំពីទីតាំងសំខាន់ៗទាំងនោះ បើសិនគាត់់មកដល់ប្រទេសកម្ពុជា ក្នុងនោះរួមមាន៖
១. ផ្សារធំថ្មី
២. វាលពិឃាតជើងឯក
៣. វិមានឯករាជ្យ
៤. សារមន្ទីរជាតិ
៥. ផ្សាររាត្រី
៦. ការជិះទូកកំសាន្តតាមមាត់ទន្លេ
៧. ឆ្នេរទន្លេ
៨. ព្រះបរមរាជវាំង
៩. ផ្សារទួលទំពួង
១0. ព្រះវិហារព្រះកែវមរកត
១១. សារមន្ទីរ គុកទួលស្លែង
១២. វត្តភ្នំ
ទីតាំង ១២កន្លែង ជាចំណូលផងដែរលើវិស័យទេសចរណ៍ បងប្អូនខ្មែរយើងមានឱកាសលក់ដូរជូនភ្ញៀវតាមតម្រូវការពួកគាត់ ជាមួយការញញឹមរាក់ទាក់ បន្សល់ទុកនូវការនឹករលឹក ទឹកដីកម្ពុជា និងបន្តប្រាប់ទៅកាន់ពិភពលោក ឱ្យភ្ញៀវទេសចរណ៍មកកម្សាន្តនៅកម្ពុជា ។
លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) និងភរិយារបស់គាត់ ក៏កំពុងចំណាយពេលដ៏មានតម្លៃ ទៅទស្សនាកម្សាន្តតំបន់ទាំងនោះ៕
ដោយ ៖ សិលា