ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មុខសញ្ញាចោរលួចម៉ូតូរបស់ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ម្នាក់​ ត្រូវបានសមត្ថកិច្ច​នគរបាល​ខណ្ឌ​ចំការមន​ ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)​ និងបង្ហាញ​មុខជា​សាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ 

ប្រភពដដែលបន្តថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣​ និង៣០នាទី បានឃាត់ជនសង្ស័យ០១នាក់

ករណីជនទំនើងលួច ម៉ូតូនៅចំនុចផ្ទះជួល២១៧ផ្លូវ នរោត្តមក្រុម១២៤ភូមិ១៦សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

ជនសង្ស័យឈ្មោះចាន់ សិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវសុធារស ភូមិ៩ សង្កាត់ទន្លេបាសាក់ ចំការមនមុខរបរគ្មាន(គ្មានសារធាតុញៀន) ។

ដោយឡែក​ចាប់យកវត្ថុតាងរួមមាន៖

-ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១៨ ពាក់ស្លាកលេខរដ្ឋ 08

1.0256 លេខម៉ាស៊ីន តួ6265720 

បច្ចុប្បន្នជនសង្ស័យ​ ត្រូវបានកម្លាំងអធិការនគរបាលខណ្ឌចំការមន​ ត្រៀមបញ្ជូនខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖