ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះផ្ទះអាជីវករលក់ហ្គាស មួយកន្លែងនៅសង្កាត់បឹងត្របែក​

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះអាជីវករលក់ហ្គាសមួយកន្លែង​បង្កការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះ​ជួយ​អន្ដគមន៍​កាលពីយប់ថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២៤ ស្ថិត​នៅចំណុចផ្លូវ១២៣ កែងផ្លូវ៤២៨ ភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ហេតុការណ៍អគ្គិភ័យនេះមិនទាន់ដឹងពីមូលហេតុនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវកំពុងស្រាវ។ អគ្គីភ័យនេះធ្វើឱ្យឆេះប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ០៥ម៉ែត្រx១០ម៉ែត្រ ។ ខូចខាតសម្ភារៈ ឆេះតូបដែកប្រក់ស័ង្កសីចំនួន ០១តូច អស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ តូបលក់គ្រឿងក្រអូបឥវ៉ាន់ចាប់ហួយចំនួន ០១តូប, យាន្តដ្ឋានជួសជុលរថយន្តចំនួន ០២យាន្តដ្ឋាន, ផ្ទះថ្មក្រោមឈើចំនួន ០១ខ្នង, តារាងបាល់ទាត់ខ្នាតតូចចំនួន ០១តារាង និងរថយន្តម៉ាក់ ហាន់ដាយ ពណ៌ស ចំនួន ០១គ្រឿង អស់ទាំងស្រុង ។

នៅម៉ោង ២០និង០០នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់ទាំងស្រុង ប្រើប្រាស់រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ :ចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៥៤ឡាន ស្មើនឹង ២១៦ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍រួមមាន: រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤ឡាន ស្មើនឹង ៥៦ម៉ែត្រគូប។ រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០១គ្រឿង ប្រើប្រាស់អស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប។ រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើនឹង ១២ម៉ែត្រគូប។ រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប។ រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប ៕

ដោយ​៖ តារា​


ចែករំលែក៖