ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖
១- អ្នកលេងហ៊ុនជាមួយក្រុមហ៊ុនទ្រីល្លីយុនសុីធីដែលបានលុយចំណេញប្រចាំខែ = តើយកលុយចំណេញនោះ គ្រាន់ក្រុមហ៊ុនដួលរលំភ្លាមបែរជាអស់លុយចំណេញភ្លាមៗដែរនោះ?
២- ការស្រែកថាអត់លុយបង់ធនាគារអាចជាការដេកសមដួលរមួលសមគ្រេច = គេចពីការទទួលខុសត្រូវបស់ខ្លួនចំពោះមុខធនាគារ។
៣- ការជួយអភិវឌ្ឍន៍កំពង់ផែរាមដើម្បីថាត្រៀមវាយយកកោះតៃវ៉ាន់ ? = នេះជាសំដីអគតិបើចង់វ៉ៃយកតៃវ៉ាន់ ចាំបាច់អីមកពឹងលើកំពង់ផែរាម បើចិននៅជាប់តៃវ៉ាន់ស្រាប់ទៅហើយនោះ ?
៤- បើមិនចង់ឲ្យស្ថានទូតខ្មែរនៅបរទេសធ្វើការបម្រើរាជរដ្ឋាភិបាលគណបក្សឈ្នះឆ្នោត = តើចង់ឲ្យស្ថានទូតខ្មែរធ្វើការបម្រើនរណាទៅវិញ?
៥- ទូតអាមេរិកធ្វើការបម្រើនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតីជាប់ឆ្នោត = មិនធ្វើការបម្រើនយោបាយបេក្ខជនប្រធានាធិបតីចាញ់ឆ្នោតទេ ?
៦- សំណុំរឿងរបស់ ថាច់ សេដ្ឋា ចេញសែកអត់សាច់ប្រាក់គឺជារឿងតែមួយ = ដូច្នេះការកាត់ក្តីរបស់តុលាការគ្រប់ថ្នាក់ដូចគ្នាជាការត្រឹមត្រូវ?
៧- កម្ពុជាអាចរក្សាបានសន្តិភាពពេញលេញដោយសារការអនុវត្តប្រជាធិបតេយ្យនិងនីតិរដ្ឋបានត្រឹមត្រូវ = បើអនុវត្តមិនបានត្រឹមត្រូវទេនឹងមិនអាចធានាសន្តិភាពស្ថិរភាពនយោបាយទេ?
៨- តុលាការកាត់ទោសជាង១ឆ្នាំ ថាច់ សេដ្ឋា នៅរឹងមាំ = បើកាត់លើសពីនេះ ថាច់ សេដ្ឋា នឹងកាន់តែរឹងមាំថែមទៀត?
៩- មានការបង្កើតគណបក្សនយោបាយច្រើនដោយសារលំហរនយោបាយនៅកម្ពុជាទូលំទូលាយ = ប្រទេសដែលមានគណបក្សនយោបាយតិច លំហរនយោបាយតូចចង្អៀត។
១០- ការបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាម ដោយសារការសម្រេចរបស់អាណានិគមបារាំង = បើចង់ធ្វើបាតុកម្មប្រឆាំងត្រូវទៅធ្វើបាតុកម្មប្រឆាំងបារាំង នៅប៉ារីសទៅ? ៕
ដោយ ៖ សិលា