ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន ជន ពាក់ព័ន្ធ ចំនួន ៧០ នាក់ នៃលទ្ធផល បង្ក្រាប បទល្មើស គ្រឿងញៀន ចំនួន ២១ ករណី ទូ ទាំង ប្រទេស ថ្ងៃ ទី ០២ ខែមិថុនា ! 

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀន បំផ្លាញ អនាគត អ្នក និង ក្រុម គ្រួសារ អ្នក ! ជនសង្ស័យ ចំនួន ៧០ នាក់ ( ស្រី ០២ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន ចំនួន ៣៤ ករណី ទូ ទាំង ប្រទេស នៅ ថ្ងៃ ទី ០២ ខែមិថុនា ឆ្នាំ ២០២៤ ។

ក្នុង ចំណោម ជនសង្ស័យ ចំនួន៧០ នាក់ រួម មាន ៖ ជួញដូរ ៤ករណី ឃាត់ ១០នាក់(ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៧នាក់(ស្រី ០នាក់),ប្រើប្រាស់ ៩ករណី ឃាត់ ៤៣នាក់(ស្រី ០នាក់)។

វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice)ស្មេីនិង ២៦៥,២៣ក្រាម។ មេតំហ្វេតាមីន(Wy)ស្មេីនិង ១៨,៩៧ក្រាម។

ប្រភេទបទល្មើស៖ ជួញដូរ ៤ករណី ឃាត់ ១០នាក់(ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១៧នាក់(ស្រី ០នាក់),ប្រើប្រាស់ ៩ករណី ឃាត់ ៤៣នាក់(ស្រី ០នាក់)។

ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម ៖

កម្លាំង នគរបាល ជាតិ ៨អង្គភាព

*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។

*៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៥ក្រាម។

*៤ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២២នាក់ ចាប់យកIce ១,៦៦ក្រាម។

*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៣នាក់ ចាប់យកIce ១១,៤៣ក្រាម។

*៦ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៦១ក្រាម។

*៧ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៧,១៨ក្រាម។

*៨ / កែប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៤ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ ៤អង្គភាព

*១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២០,៧៩ក្រាម និងWy ១៨,៧៦ក្រាម។

*២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកIce ១៨៦,៧៥ក្រាម និងWy ០,២១ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៧ក្រាម។

*៤ / ព្រះសីហនុ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៤,៧៥ក្រាម៕

ដោយ ៖តារា


ចែករំលែក៖