ភ្នំពេញ ៖ ថ្មីៗនេះ អាវុធហត្ថរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសាកល្បងដាក់ដំណើរការនូវបទពិសោធន៍ថ្មីមួយ គឺកម្មវិធីហ្វឹកហ្វឺន Simulation ដែលជាប្រព័ន្ធហ្វឹកហ្វឺនតាមបែបបច្ចេកវិទ្យាកុំព្យូទ័រ ប៉ុន្តែសិក្ខាកាមអាចអនុវត្តដូចនៅក្នុងពិភពពិត ជាលក្ខណៈឯកត្តជន ជាក្រុម និងអាចប្រកួតគ្នាបាន ដោយអាចបង្កើតសេនារីយោសិប្បនិម្មិតតាមតម្រូវការ ស្របតាមស្ថានភាពជាក់ស្តែង។
ជាមួយបទពិសោធន៍ថ្មីមួយនេះ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាអ្នកផ្តួចផ្តើមនិងទទួលខុសត្រូវរៀបចំដោយផ្ទាល់ បានបញ្ជាក់ថា កម្មវិធីហ្វឹកហ្វឺន Simulation បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
– ចំណេញការប្រើប្រាស់គ្រាប់ពិត
– ចំណេញការប្រើប្រាស់ទីលានហ្វឹកហ្វឺន
– អាចចល័តបានគ្រប់ទីកន្លែង ដោយគ្រាន់តែមាន កុំព្យូទ័រ និង LCD Projector(ស្លាយ)
– កម្មវិធីហ្វឹកហ្វឺនអាចបត់បែនបានគ្រប់ស្ថានភាពតាមតម្រូវការ
– បង្កើននូវ ប្រសិទ្ធភាព និង សុវត្ថិភាព
– បំណិនក្នុងការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវឆាប់រហ័សក្នុងពេលប្រតិបត្តិការជាក់ស្តែង ៕
ដោយ ៖ សិលា