ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការបន្ថែមរយៈពេលនៃការទូទាត់ វិក្កយបត្រទឹកដែលផុតកំណត់តាមប្រព័ន្ធអនឡាញ ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានកិត្តិយស សូមទូលថ្វាយ និងគោរពជម្រាបជូន ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី មេត្តាជ្រាបថា៖ ដើម្បីសម្រួលដល់ការទូទាត់វិក្កយបត្រថ្លៃ ប្រើប្រាស់ទឹករបស់អតិថិជនតាមប្រព័ន្ធអនឡាញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងបន្ថែមរយៈពេលចំនួនប្រាំពីរ (០៧)ថ្ងៃ ក្រោយផុតកំណត់លើវិក្កយត្រទឹក ដែលអាចអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ ទឹកស្អាតបានតាមរយៈធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនវេរលុយ ដែលជាដៃគូសហការរបស់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ចំពោះអតិថិជនដែលមិនបានទូទាត់តាមថ្ងៃផុតកំណត់លើវិក្កយបត្រទឹក យើងខ្ញុំនឹងអនុវត្តតាមប្រការ៤ និងប្រការ៥ នៃកិច្ចសន្យាជាវទឹក។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការ ៕
ដោយ ៖ សិលា