ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង់ ១៩ និង១៥នាទី នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្តៀង។ប្រភពដដែលបន្តថា ករណីខាងលើន បង្កឡើងដោយជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូ១ គ្រឿងម៉ាក HONDA C.១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ស្លាកលេខ ពោធិ៍សាត់ ១៣.៤៩៧៥ បានធ្វើសកម្មភាពចូលទៅក្នុងតូបលក់ដូរចាប់ហួយរបស់ជនរងគ្រោះរួចយកពូថៅ (ប្រណិត)កាប់ទៅលើជនរងគ្រោះឈ្មោះពៅ សុខុម ភេទ អាយុ៣៤ឆ្នាំខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរនគរបាល ត្រូវចំជង្គង់ខាងស្តាំ១កន្លែង និងប្រអប់ជើងខាងស្តាំ១កន្លែង (រងរបួសស្រាល) រួចជនសង្ស័យប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ នៅក្នុងតូបលក់ដូរ របស់ជនរងគ្រោះ។
ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិល សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកកណ្តៀង និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ បានចេញអន្តរាគមន៍ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះជាតិ សុបញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ ខ្មែរ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មុខរបរសិស្ស(ឃាត់ខ្លួននៅកន្លែងកើតហេតុ នឹងវត្ថុតាងពូថៅ១ដើម) ធ្វើតេស្តទឹកនោម មានសារធាតុញៀន។
២-ឈ្មោះអៀង ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ខ្មែរ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មុខរបរសិស្សរបរសិស្ស(ឃាត់ខ្លួននៅក្រុងពោធិ៍សាត់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង២២:៣០នាទី និងវត្ថុតាងតាង ម៉ូតូ ១គ្រឿង (មធ្យោបាយប្រព្រឹត្តបទល្មើស) ធ្វើតេស្តទឹកនោម គ្មានសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីបំពេញបែបបទតាមនីតិវិធី៕
ដោយ៖ តារា