ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់បានបេីករថយន្តម៉ាកMG បំពានភ្លើងស្តុប ក៏ត្រូវរថយន្តToyota Prius ជិះដោយមនុស្សប្រុសស្រី៤នាក់បេីកជ្រុលទៅបុកបណ្តាលឱ្យរងការខូចខាតរថយន្ត និងធ្វើឱ្យស្ត្រីម្នាក់សន្លប់ស្ដូកស្ដឹង ។
ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបទួលស្វាយព្រៃ ផ្លូវម៉ៅសេទុងកែងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញមនុស្សប្រុសស្រី២នាក់រួមទាំងអ្នកបេីកបរផង បានបេីករថយន្តម៉ាក MG ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AC- 6945 បេីកតាមបណ្ដោយផ្លូវលេខ១៩៣ក្នុទិសដៅពីកេីតទៅលិច លុះមកដល់ចំណុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួន ហើយមានភ្លេីងស្តុបពណ៌ក្រហមទៀតនោះរថយន្ដMGនៅតែបន្តបេីកបំពានឆ្លងទៅមុខ ហេីយគាប់ជួនពេលនោះដែរក៏ស្រាប់តែរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6434 បានបេីកបោះពួយតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ហេីយភ្លេីងស្តុបអាទិភាពផងនោះ ក៏ជ្រុលទៅបុករថយន្តMG យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តMG រងការខូចខាតក្រពឹតផ្នែកខាងមុខទ្វារចំហៀងខាងស្តាំនិងវៀចកង់ តែមិនគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ដោយឡែកខាងរថយន្ត toyota prius វិញរងការខូចខាតផែ្នកខាងមុខ ព្រមទាំងធ្វើឱ្យនារីម្នាក់សន្លប់ស្តូកស្តឹង រីឯប្រុសស្រី៣នាក់ព្រមទាំងអ្នកបេីកបររងរបួសស្រាល ហើយភ្លាមៗនោះដែរ នារីដែររងរបួសធ្ងន់ត្រូវបានដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ីផងដែរ ។
ក្រោយកេីតហេតុ ដោយសារតែការដោះស្រាយគ្នាមិនត្រូវ ទើបរថយន្តទាំង២គ្រឿងត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដេីម្បីរង់ចាំដំណោះស្រាយ ៕
ដោយ៖សុខាសែនជ័យ