ព័ត៌មានទាន់ហេតុការណ៍៖

លោក Biden បញ្ជាក់ពីរឿងអនុញ្ញាតឱ្យអ៊ុយក្រែនប្រើអាវុធអាមេរិកវាយប្រហាររុស្ស៊ី ដោយ ព្រួយបារម្ភចំពោះប្រតិកម្មរបស់លោក Putin

ចែករំលែក៖

ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់អាមេរិក ដើម្បីវាយប្រហារទឹកដីរុស្ស៊ី។ថ្លែងទៅកាន់ ABC News កាលពីថ្ងៃទី៦ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Joe Biden បានបញ្ជាក់ថា អ៊ុយក្រែនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សព្វាវុធដែលផលិតដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំអាមេរិកបានបំភ្លឺថា ក្រុងគៀវអាចប្រើអាវុធអាមេរិកបានតែលើតំបន់ដែលរុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធសព្វាវុធដើម្បីវាយប្រហារគោលដៅជាក់លាក់ក្នុងប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ី រួមទាំងរដ្ឋធានីម៉ូស្គូផងដែរ។
លោក Biden បាននិយាយថា”យើងមិនអនុញ្ញាតឱ្យ [អ៊ុយក្រែន] វាយប្រហារលើសពី 320 គីឡូម៉ែត្រចូលទៅក្នុងទឹកដីរុស្ស៊ីហើយយើងមិនអនុញ្ញាតឱ្យមានការវាយប្រហារលើទីក្រុងម៉ូស្គូឬវិមានក្រឹមឡាំង” នោះទេ។
លោក Biden បានបញ្ជាក់ថា លោកមានការព្រួយបារម្ភចំពោះប្រតិកម្មរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចំពោះការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកស្តីពីការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិកដើម្បីវាយប្រហារដីរុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីពីមុនបានហៅការសម្រេចចិត្តនេះថាជាការបញ្ជាក់ពីប្រទេសលោកខាងលិច “ការចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម” រវាងទីក្រុងម៉ូស្គូ នឹងទីក្រុងគៀវ។
កន្លងមកកាលពីថ្ងៃទី 5 ខែមិថុនា លោកពូទីនបាននិយាយថា រុស្ស៊ីកំពុងពិចារណាវិធានការមិនសមាមាត្រដើម្បីដោះស្រាយជាមួយប្រទេសលោកខាងលិចដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធវាយប្រហារទឹកដីរុស្ស៊ី ។
មេដឹកនាំរុស្ស៊ីបាននិយាយថា ទីក្រុងមូ៉ស្គូកំពុងពិចារណាផ្តល់អាវុធរយៈចម្ងាយឆ្ងាយកម្រិតខ្ពស់ (ស្រដៀងទៅនឹងប្រភេទដែលលោកខាងលិចកំពុងផ្តល់ឱ្យអ៊ុយក្រែន) ដល់គូប្រជែងលោកខាងលិចជុំវិញពិភពលោក ដោយហេតុនេះបង្កការប៉ះទង្គិចដល់ប្រទេសលោកខាងលិចដែលបានផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖