ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីដាណឺម៉ាកត្រូវបានគេវាយប្រហារនៅក្នុងរដ្ឋធានី Copenhagen

ចែករំលែក៖

នាយករដ្ឋមន្ត្រីដាណឺម៉ាកលោក ស្រី Mette Frederiksen ត្រូវបានវាយប្រហារដោយបុរសម្នាក់ ហើយមានការភ្ញាក់ផ្អើលបន្ទាប់ពីកើតមានឧបទ្ទវហេតុនេះ។ ការវាយប្រហារកើតឡើងនៅល្ងាចថ្ងៃទី ៧ ខែមិថុនា(ម៉ោងក្នុងស្រុក) ។
តាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីដាណឺម៉ាក បានបញ្ជាក់ថា “នាយករដ្ឋមន្ត្រី Mette Frederiksen ត្រូវបានវាយប្រហារដោយបុរសម្នាក់នៅទីលាន Kultorvet ក្នុងទីក្រុង Copenhagen ជននេះត្រូវបានចាប់ខ្លួនក្រោយមក។ នាយករដ្ឋមន្ត្រីមានការភ្ញាក់ផ្អើលចំពោះឧបទ្ទវហេតុនេះ» ។
ប៉ូលិសដាណឺម៉ាកបាននិយាយថាពួកគេបានចាប់ខ្លួនបុរសម្នាក់ហើយកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ការវាយប្រហារនេះបានកើតឡើងពីរថ្ងៃមុនពេលបោះឆ្នោតក្នុងការបោះឆ្នោតសភាអឺរ៉ុប។ឧប្បត្តិហេតុនេះក៏បានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីស្លូវ៉ាគី Robert Fico បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងការប៉ុនប៉ងធ្វើឃាត៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖