ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆក់បុរសម្នាក់ជាជាងផ្សារដែកស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករសំណង់ ផ្នែកជាងដែក ខណៈកំពុងអង្គុយធ្វើការងារស្រាប់តែឆ្លងចរន្តភ្លើងឆក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ទោះជាមានការសង្គ្រោះពីក្រុមគ្រូពេទ្យយ៉ាងណាក្តី ។

    ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះកំពុងអង្គុយធ្វើការងារ កាត់ផ្សារដែក ស្រាប់តែឆ្លងចរន្តអគ្គិសនី ចេញពីម៉ូទ័រឆក់បណ្តាលឱ្យដួលសន្លប់ ស្លាប់តែម្តង ។ ពេលនោះក្រុមកម្មករដូចគ្នាបានស្នើសុំរថយន្តសង្គ្រោះឱ្យជួយអន្តរាគមន៍ លុះក្រុមគ្រូពេទ្យទៅដល់ពិនិត្យជាក់ស្តែង ឃើញថាជនរងគ្រោះបានស្លាប់មុនក្រុមគ្រូពេទ្យទៅដល់ទៀត។

    បន្ទាប់ពីកើតហេតុក្រុមកម្មករបាន រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញ ដើម្បីចុះទៅធ្វើកោសល្យវិច័យ មុននឹងប្រគល់សពជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖