ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី និងលោកស្រីបណ្ឌិត ជួយអ្នកជំងឺ រលាកស្រោមសួត និងសាច់សួតរ៉ាំរ៉ៃ ដោយពុំមានលទ្ធភាពព្យាបាល

ចែករំលែក៖

ភ្នំពេញ ៖ សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៃមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ថា ៖ លោក មុំ សុវណ្ណា អាយុ ៣៤ឆ្នាំ មានជំងឺ រលាកស្រោមសួត និងសាច់សួតរ៉ាំរ៉ៃ ដោយពុំមានលទ្ធភាពព្យាបាល។

ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីនាំយកអ្នកជំងឺទៅព្យាបាលដោយយកចិត្តទុកដាក់។

សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៃមន្ទីរពេទ្យកាល់ម៉ែត បន្តថា ៖ បច្ចុប្បន្ន ជំងឺ លោក មុំ សុវណ្ណា មានសភាពប្រសើរឡើងច្រើន រូបលោកមានអារម្មណ៍រំភើបសប្បាយរីករាយ និងគោរពដឹងគុណ សម្តេចធិបតី និងលោកស្រីបណ្ឌិត ជាអនេក ។

សូមបញ្ជាក់ថា ៖ រាល់ការចំណាយទាំងអស់ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។ អរគុណក្រុមគ្រូពេទ្យ TYDA ៕

ដោយ ៖ សិលា


ចែករំលែក៖