ព័ត៌មានទាន់ហេតុការណ៍៖

អំណោយរបស់ សប្បុរសជន សមាគមសហគ្រាសវិនិយោគនៅកម្ពុជា ផ្ដល់ជូនមណ្ឌលកុមារកំព្រា សេចក្ដីសន្យាដំណឹងល្អទាំងបួន នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង:លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៤ បានអញ្ជើញ ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរ និងអំណោយរបស់ សប្បុរសជន សមាគមសហគ្រាសវិនិយោគនៅកម្ពុជា ផ្ដល់ជូនមណ្ឌលកុមារកំព្រា សេចក្ដីសន្យាដំណឹងល្អទាំងបួន ដើម្បីអបអរសាទរខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ០១មិថុនា និងខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤ស្ថិតនៅភូមិទួលសុក្រំ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

ក្នុងឪកាសនោះ ក៏មានការចូលរួមពីសំណាក់ លោកប៉ែនសុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង សប្បុរសជន លោកប្រធាន សមាគមសហគ្រាសវិនិយោគ បរទេសនៅកម្ពុជា លោកមេឃុំត្រពាំងស្ដៅ មន្ត្រីដែលពាក់ព័ន្ធ និងលោកគ្រូអ្នកគ្រូនិង កុមារ ក្នុងមណ្ឌលកុមារកំព្រាសេចក្តីសន្យា ដំណឹងល្អទាំងបួនចំនួន ១៤នាក់ផងដែរ។

លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក សូមថ្លែងអំណរគុណចំពោះ លោកប៉ែនសុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដែលនាំអំណោយរបស់ សប្បុរសជន សមាគមសហគ្រាសវិនិយោគនៅកម្ពុជា ផ្ដល់ជូនមណ្ឌលកុមារកំព្រាសេចក្ដីសន្យាដំណឹងល្អទាំងបួន ដើម្បីអបអរសាទរខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ០១មិថុនា និងខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤។

លោកអភិបាលស្រុក ក៏បានសម្ដែងការអគុណ ចំពោះ លោកប្រធានសមាគមសហគ្រាសវិនិយោគនៅកម្ពុជា ដែលបានយកអំណោយជាសម្ភារជាច្រើន ប្រគល់ជូន មណ្ឌលកុមារកំព្រាសេចក្ដីសន្យាដំណឹងល្អទាំងបួន ដែលស្ថិតនៅទួលសុក្រំ ឃុំត្រពាំងស្ដៅ ស្រុករមាសហែក។

លោកបន្តថា ទោះបីជាអំណោយ ផ្ដល់ជូនពេលនេះ ច្រើនក្ដី តិចក្ដី ក៏អាចជួយរំលែកបានមួយរយះ ពេល ដល់ មណ្ឌលកុមារកំព្រាសេចក្ដីសន្យាដំណឹងល្អទាំងបួន។

លោក ក៏ផ្ដាំផ្ញើដល់ លោកគ្រូអ្នកគ្រូនិងប្អូនៗ ដែលនៅមណ្ឌលកុមារកំព្រាសេចក្ដីសន្យាដំណឹងល្អទាំងបួន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ឲ្យបានគ្រប់គ្រាន់ក្នុងការបង្ករបង្កើនផលនារដូវវស្សានាឆ្នាំនេះឲ្យបានទាន់ពេលវេលា ពិសេសត្រូវគោរពច្បាប់ចរាចរណ៏ផ្លូវគោក និងជៀសអោយឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា។

សូមបញ្ជាក់ថា សម្ភារៈប្រគល់ជូន មណ្ឌលកុមារកំព្រាសេចក្ដីសន្យាដំណឹងល្អទាំងបួន នាពេលរួមមាន

១ អង្ករ៥០០គីឡូ ២.  ទឹកដោះគោ ៤០ កេះ ៣ កង្ហាល់  ចំនួន ៥គ្រឿង ៤.ខ្លាញ់ ចំនួន៥ធុង៥កន្ទេល ចំនួន៥  ៦.ដប់ទីក២០ ៧.សៀភៅចំនួន៥០ ៨. ដៃខ្មៅ ២០ ប្រអប់ ៩.ក្ដា ខៀនកូតចំនួន៥០ ១០.កាបូកចំនួន១៥  ១១.គ្រាបន្ថែ៨០ ១២.បន្ទាត់តូចធំលាយគ្នាចំនួន៥០

១៣. ហ្វឺតពីប្រអប់កន្លះទាំងអស់៥០

១៤.ប៊ិចធំពណ៌ខៀវមួយប្រអប់៥០

១៥.ម៉េចតូចមួយប្រអប់៥០

១៦.  ដៃខ្មៅមួយប្រអប់៥០

១៧.ដៃខ្មៅប្រអប់តូចមួយប្រអប់១២ ទាំងអស់៥ ប្រអប់ ១៨.នំ ៣កេះ

១៩.ទឹកផ្លែឈើនិងទឹកក្រូច ២១ កេស

២០.ភួយចំនួន១០

២១.ភួយ ត្រជាក់៥ និង

២២.ទឹកបាញ់សម្លាប់មេរោគ៥០។


ចែករំលែក៖