ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៨ខែមិថុនា ថ្នាំ២០២៤ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់ សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឱ្យជនជាតិចិនម្នាក់ស្លាប់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត៨ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅលេីផ្លូវល្បឿនលឿនចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៦-១១៧ ដោយទទួលបានរបាយការណ៍ពីសមត្ថកិច្ចថា មានជនជាតិចិន៣នាក់ជិះរថយន្តម៉ាក Audi A8 ពណ៌ខ្មៅពីភ្នំពេញទៅខេត្តព្រះសីហនុ។ លុះបើកមកដល់ចំណុចកើតហេតុអ្នកបើកបរបានបាត់បង់ម្ចាស់ការក៏ជ្រុលទៅបុករថយន្តកុងតឺន័រ ម៉ាក HYUNDAI ពណ៌ស សណ្តោងរ៉ឺម៉ក ពណ៌ខៀវពីក្រោយ បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ប្រុស(ជនជាតិចិន)ភ្លាមៗនៅកន្លែងកេីតហេតុ និងរងរបួសធ្ងន់០១នាក់ស្រី(ជនជាតិចិន)។
មន្ត្រីនគរបាលបញ្ជាក់ថា តាមការអង្កេតបឋមពីសមត្ថកិច្ចបញ្ជាក់ហេតុការណ៍នេះបង្កឡេីងដោយរថយន្ត០១គ្រឿងម៉ាក AUDI A8 ពណ៌ខ្មៅ បេីកបរដោយឈ្មោះ WEI YAO ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន និងមានអ្នករួមដំណេីរជាមួយ០២នាក់ទៀត៖
១-ឈ្មោះ PENG CHAO ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិនអង្គុយកៅអីក្រោយ ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ និង២-ឈ្មោះ HU LING ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន អង្គុយកៅអីមុខ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
ក្រោយពេលកេីតហេតុផ្នែកជំនាញបានយកវត្ថុតាងទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីដោះស្រាយបន្ត៕ ដោយសុរិយា