ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម:នគរបាលខណ្ឌឬស្សីកែវ ចុះឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែង ឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

នៅវេលាម៉ោង៤និង២០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌឬស្សីកែវ ចុះឡោមព័ទ្ធទីតាំងផ្ទះមួយកន្លែង ដែលជាទីតាំងចែកចាយនិងជួញដូរគ្រឿងញៀន ស្ថិតតាមបណ្ដោយផ្លូវលេខk5 សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រុសស្រីជិត២០នាក់ ដកហូតវត្ថុតាងមួយចំនួនផងដែរ៕


ចែករំលែក៖