ព័ត៌មានទាន់ហេតុការណ៍៖

តារាវ័យក្មេង Cubarsi ត្រូវបានដកចេញពីជម្រើសជាតិអេស្ប៉ាញសម្រាប់ព្រឹត្តិការណ៍ Euro 2024

ចែករំលែក៖

ខ្សែការពារ Pau Cubarsi វ័យ១៧ឆ្នាំរបស់ Barcelona ត្រូវបានចាកចេញពីក្រុមចុងក្រោយរបស់អេស្ប៉ាញសម្រាប់ Euro 2024។

ខ្សែបម្រើ Marcos Llorente និង Aleix Garcia របស់ Atletico Madrid និង Girona ក៏ខកខានកន្លែងមួយផងដែរ បន្ទាប់ពីលោក Luis de la Fuente កាត់បន្ថយក្រុមបណ្តោះអាសន្នរបស់គាត់មកត្រឹម២៦រូប។

អតីតខ្សែប្រយុទ្ធ Newcastle និង Leicester City កីឡាករ Ayoze Perez ដែលបានស៊ុតបញ្ចូលទីក្នុងការប្រកួតអន្តរជាតិដំបូងរបស់គាត់កាលពីថ្ងៃពុធនឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។ កីឡាករនៅ Premier League មានខ្សែបម្រើ Rodri របស់ Manchester City ខ្សែការពារ Marc Cucurella របស់ Chelsea និងអ្នកចាំទី David Raya របស់ Arsenal មានឈ្មោះក្នុងក្រុមផងដែរ។

អេស្បាញនឹងប៉ះអៀរឡង់ខាងជើងនៅថ្ងៃសៅរ៍ក្នុងការប្រកួតមិត្តភាពចុងក្រោយមុនពេលពួកគេចាប់ផ្តើមយុទ្ធនាការ Euro 2024 របស់ពួកគេនៅថ្ងៃទី១៥ ខែមិថុនាជាមួយក្រូអាត។ ពួកគេក៏នឹងជួបក្រុមអ៊ីតាលី និងអាល់បានីផងដែរក្នុងពូល B។ ក្រុមជម្រើសជាតិទាំង២៦រូបរបស់អេស្ប៉ាញសម្រាប់ត្រៀមព្រឹត្តិការណ៍យូរ៉ូនៅអាល្លឺម៉ង់ឆ្នាំនេះ៖

អ្នកចាំទី៖ Unai Simon (Athletic Bilbao), Alex Remiro (Real Sociedad), David Raya (Arsenal – ខ្ចីជើងពី Brentford)

ខ្សែការពារ៖ Dani Carvajal (Real Madrid), Jesus Navas (Sevilla), Aymeric Laporte (Al-Nassr), Nacho Fernandez (Real Madrid), Robin Le Normand (Real Sociedad), Dani Vivian (Athletic Bilbao), Alex Grimaldo (Bayer Leverkusen ), Marc Cucurella (Chelsea)

ខ្សែបម្រើ៖ Rodri (Manchester City), Martin Zubimendi (Real Sociedad), Fabian Ruiz (Paris St-Germain), Mikel Merino (Real Sociedad), Pedri (Barcelona), Alex Baena (Villarreal), Fermin Lopez (Barcelona)

ខ្សែប្រយុទ្ធ៖ Alvaro Morata (Atletico Madrid), Joselu (Real Madrid), Dani Olmo (RB Leipzig), Nico Williams (Athletic Bilbao), Mikel Oyarzabal (Real Sociedad), Ayoze Perez (Real Betis), Ferran Torres (Barcelona), Lamine Yamal (Barcelona)៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖