ខេត្តសៀមរាប ៖ មានករណីដង្កូវរមាស់ច្រើនប្រភេទ និងច្រើន ក្បាលដែលបានវារ ឡើងលើវត្ត និងជុំ វិញបរិវេណវត្តប្រាសាទ បឹងសសរវៀច ហៅវត្តខ្វាវ និង ខាំ សិស្សលោក និងវារឡើងស្បង់ចីវររបស់ ព្រះសង្ឃ បង្កការ ភ្ញាក់ ផ្អើល ដល់ កម្លាំងនគរប៉ុស្តិ៍ខ្វាវ និង កម្លាំងប្រជាការពារបានចុះទៅកន្លែងកើតហេតុជួយអន្តរាគមន៍ហើយ ដើម្បីចៀវវាងមានអាការៈរោគផ្សេងៗ ប៉ុន្តែគប្បីឱ្យខាងជំនាញសុខាភិបាលចុះទៅពិនិត្យ ។
បើតាម លោកវរសេនីយ៍ឯក តាំង លី ហេង អធិការនគរបាលស្រុកជីក្រែង បានឱ្យ ដឹង តាមទូរសព្ទ កាលពី រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញ នេះថា ៖ ករណីមានដង្កូវជាច្រើន ក្បាលឡើងលើវត្ត ប្រាសាទបឹងសសរវៀចហៅ វត្ត ខ្វាវ ក្នុងភូមិស្រោង ឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប ក្នុងពេលយប់ នោះ ឥឡូវ បាន ចាកចេញពី ក្នុង វត្ត អស់ ហើយនៅសល់ ប្រហែល១០% ប៉ុណ្ណោះ។ លោកបន្តថា៖ ដោយសារ មូលហេតុ ដង្កូវ ឡើង មកស៊ីស្លឹក ឈើតាមព្រៃ ឬនៅ ដើមឈើ ក្នុង បរិវេណ វត្ត នោះ គឺ ដង្កូវ នេះ បា ចេញ មកស៊ី ស្លឹកឈើ ក្នុង មួយ ឆ្នាំ ម្តង ទៅ ២ ម្ដង ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ៖ ហេតុការណ៍ សត្វដង្កូវ ជាច្រើន ប្រភេទ វារឡើងលើវត្ត គឺបាន កើតឡើង កាលពី យប់ ថ្ងៃទី ៦ រហូត ដល់ ព្រឹកឡើង ថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៤ ទើប បង្ក ឱមាន ការ ភ្ញាក់ ផ្អើល ក្នុងបរិវេណវត្ត ប្រាសាទ បឹង សសរ វៀចហៅ វត្ត ខ្វាវ ស្ថិត ក្នុងភូមិស្រោង ឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប។
ចំពោះករណីដង្កូវខាំ ឬវាតោង បណ្តាលឱ្យកើតអាការៈរោគលើបញ្ហាព្រះសង្ឃ កូនសិស្សលោក ប្រជាពលរដ្ឋ ហាក់មិនទាន់បានបញ្ជាក់ពី អាជ្ញាធរ សមត្ថកិច្ច ឬខាងជំនាញសុខាភិបាលនៅឡើយ ៕
ដោយ ៖ សិលា