ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជា ជំរុញឲ្យមានការចូលរួមធ្វើយ៉ាងណាធានានៅភាពត្រឹមត្រូវសុក្រឹតភាពនៃការធានាប្រឡងការជ្រើសរើសមន្ត្រី។
ថ្លែងនៅក្នុងពិធីបិទវគ្កឆ្នាំ២០២៣ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ការប្រឡងបច្ចុប្បន្នគឺអ្នកចេះត្រូវជាប់ ដូច្នេះហើយសម្ដេចធិបតី បានជំរុញទៅដល់ក្រុមគ្រួសារនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមធ្វើយ៉ាងណាធានានៅភាពត្រឹមត្រូវនៃការប្រឡងមន្ត្រី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា៖ «មិនត្រូវវិនិយោគរត់រកខ្សែ វិនិយោគដោយថវិកាដើម្បីសុំគេនោះទេ! ត្រូវតែខិតខំប្រឹងប្រែងដើម្បីធានាបាន ហើយត្រូវខិតខំប្រឹងប្រែងធានានូវសុក្រឹតភាព និងភាពត្រឹមត្រូវនូវកិច្ចប្រឡងនេះ»។
ជាមួយគ្នានេះសម្ដេចជំរុញឲ្យមានការជ្រើសរើសឲ្យចំជំនាញក្នុងការប្រឡងឬមន្ត្រីផងដែរ។
សម្ដេចធិបតី បានកត់សម្គាល់ថាពីប្រសិទ្ធភាពចាប់តាំងពីអនុវត្តនូវវិធានការថ្មីដោយបានកត់សម្គាល់ថាមានសិស្សដាក់ពាក្យប្រលងកើនឡើងច្រើនតែពុំមានការតវ៉ាចំពោះការប្រឡងនោះទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ការកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ជាលក្ខខណ្ឌចាំបាច់ រួមចំណែកដល់ការងារកំណែទម្រង់ លើកកម្ពស់អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីដល់មន្រ្ដីរាជការ គឺត្រូវចាំថាខ្លួនមានតួនាទីភាកិច្ចជាអ្នកបម្រើរាស្រ្ដ ហើយការបម្រើប្រជាពលរដ្ឋ និងផ្ដល់ផលប្រយោជន៍ទៅដល់សង្គមជាតិ គ្រួសារ និងខ្លួនឯងផងដែរ។
សម្តេចធិបតី ជំរុញដល់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ត្រូវបន្តជំរុញដល់ការកសាង បណ្ដុះបណ្ដាល សមត្ថភាពមន្រ្ដីនៅក្នុងស្ថាប័នរបស់ខ្លួន ៕
ដោយ ៖ សិលា