ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជក្រឹត្យបន្ថយឋាននន្តរស័ក្តិ ពីឧត្ដមសេនីយ៍ត្រី រឿង រើន នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ឱ្យមកត្រឹម ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ។

ត្រាស់បង្គាប់

មាត្រា១ : បន្ថយឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ត្រី រឿង រើន អគ្គលេខ ០៣៥៥០ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។

មាត្រា២ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ៕ 

ដោយ ៖ សិលា


ចែករំលែក៖