ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​Ford territory បេីកដោយ​ជនបរទេស​ឡើង​ចិញ្ចើម​ផ្លូវ​បុក​បង្គោល​ថ្ម​ រងការ​ខូចខាត​ជាច្រើន​បង្គោល​

ចែករំលែក៖

​ភ្នំពេញ៖ បុរស​ជនជាតិ​បរទេស​ម្នាក់​ដែលស្រវឹង​ស្រាបានបេីក​រថយន្ត​ម៉ាក​ Ford territory រេចង្កូត​ឡើង​ចិញ្ចើម​ផ្លូវ​ទៅបុក​បង្គោល​ថ្ម​បាក់​អស់​ជាច្រើន​ដើម បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។ 

​ហេតុការណ៍​នេះ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​៤ទៀប​ភ្លឺ​ឈានចូលថ្ងៃ​ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅទល់មុខ​វត្ត​លង្កា​ ផ្លូវ​ព្រះ​សីហនុ​ សង្កាត់​បឹងកេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​  ។ 

​តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​ បាន​ឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេបាន​ឃើញ​បុរស​ជាជន​ជាតិ​បរទេស​​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​ Ford​ territory​ពណ៌ស​ ​ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BS- 1048 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សីហនុ​ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត​ដោយល្បឿនលឿន​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ដោយ​សារ​តែ​អ្នក​បេីក​បរ​ស្រវឹង​ស្រាផង​នោះ​ទេីប​ធ្វើ​អោយ​រថយន្ត​រេចង្កូត​ទៅ​ខាង​ស្ដាំ​ដៃ​ឡើង​លើចិញ្ចើម​ផ្លូវ​ ហេីយ​រថយន្ដ​បន្ត​ទៅ​បុក​បង្គោល​ថ្ម​មុខ​របង​វត្ត​ បណ្ដាល​ឲ្យ​ខូចខាត​អស់​ជាច្រើនបង្គោល​ និង​ខូចឥដ្ឋ​ការ៉ូឡា​អស់​មួយ​ចំនួន​ ហេីយ​ធ្វេី​អោយ​រងការ​ខូចខាត​រថយន្ត​ផ្នែក​ខាង​មុខ​និងផ្ទុះ​ពោងសុវត្ថិភាព​ទៅ​មុខ​លែង​រួច។ 

​ករណី​នេះ​ដែរ​មិន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​ ចំណែក​​អ្នកបេីក​បរ​បានចុះ​ពី​លើ​រថយន្តឡើងជិះ​ម៉ូតូ​កង់​បី​គេច​ចេញ​ទៅ​បាត់​  ។ 

​ក្រោយ​ពេល​កេីតហេតុ​​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដោះស្រាយ​ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖