ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញផែនប្រឆាំងគ្រឿងញៀនក្រុងប៉ៃលិនចុះឃាត់ខ្លួនជនជាតិថៃ១នាក់ករណីជួញដូរនិងរក្សាទុកសារធាតុញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់កម្លាំងនគរបាលជំនាញនៃអធិការក្រុងបានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង៣០នាទី​ កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាល​ក្រុងប៉ៃលិន​ ចុះស្រាវជ្រាវ​ស៊េីបអង្កេត​ និងបង្ក្រាបជាក់ស្ដែង​ ករណីជួញដូរ​,រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ចំនួន០១ករណី​ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់​ ឈ្មោះ​Watcharatep Ketsrt ភេទប្រុស​ អាយុ២៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ឆ្នាំកំណើត២៧​-១២​-១៩៩៩​ សញ្ជាតិថៃ​(គ្មានលិខិតឆ្លងដែន)​អត្ត​សញ្ញាណ​1270400079425​ នៅសុពលភាព​26-12-2025 ស្រុកកំណេីត​ភូមិណាមខាំម​ ឃុំខងហាត​ ស្រុកស្រះកែវ​ ខេត្តស្រះកែវ​ ប្រទេសថៃ​ បច្ចុប្បន្នរស់នៅភូមិអូរម្លូន​ ឃុំផ្លូវមាស​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង។

ស្ត្រីធ្លាប់ជាសង្សារជាមួយជនជាតិថៃខាងលើបានប្រាប់សមត្ថកិច្ចអំពីរឿងហេតុ៖នៅវេលាម៉ោង១៥និង០០នាទី​ ថ្ងៃទី/ខែ/ឆ្នាំដដែល​ កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង បានទទួល​ការរាយការណ៍ពីប្រជាពលរដ្ឋឈ្មោះ​​ វ៉ាន់​ លក្ខិណា​ ភេទស្រី​ អាយុ២៥ឆ្នាំ​ ដែលធ្លាប់ជាសង្សារជាមួយនឹងបុរសជនជាតិថៃ ដោយនៅថ្ងៃកេីតហេតុ​បុរសខាងលេី​ បានធ្វេីដំណេីរចេញពីស្រុកសំឡូត​ ខេត្តបាត់ដំបង​ បានឆ្លងកាត់ខេត្តប៉ៃលិន​ ហេីយបានចូលទៅបន្ទប់ជួលឈ្មោះ​ វ៉ាន់​ លក្ខិណា ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា​ ហេីយបាន​បែក​បាក់គ្នាអស់មួយរយៈ ដោយ​មានសកម្មភាពគួរឱ្យសង្ស័យ​នារីខាងលេី​ បាន​រាយការណ៍ជូនសមត្ថកិច្ច​ ពេលនោះកម្លាំងផែនជំនាញ​បានចុះទៅដល់ទីតាំងខាងលេី​ និងបានធ្វេីវិធានការរដ្ឋបាលត្រួតតិនិត្យឆែកឆេររកឃេីញថ្នាំញៀន ប្រភេទម៉ាទឹកកក​ចំនួន០១កញ្ចប់នៅក្នុងហោបៅខោរបស់ជនសង្ស័យ ខាងលេី។ 

សមត្ថកិច្ចជំនាញបានបន្តថា÷ បើតាមចម្លេីយសារភាពរបស់ជនសង្ស័យ ថ្នាំញៀន ដែលសមត្ថកិច្ចបានឆែកឆេររកឃេីញ​ គឺពិតជារបស់ខ្លួនពិតប្រាកដមែន​ ហេីយថ្នាំញៀននេះ គឺខ្លួនបានយកមកពីស្រុកសំឡូត​ ខេត្តបាត់ដំបង​។  

វត្ថុតាងដកហូតសរុបរួមមាន៖

១-ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់។ 

២-ទូរស័ព្ទដៃម៉ាកoppo ពណ៌ខៀវ ចំនួន០១គ្រឿង។

-ករណីខាងលើនេះ លោកអធិការបានស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖