ព័ត៌មានទាន់ហេតុការណ៍៖

សូមអបអរសាទរ ខណៈមានតម្រុយថា គ្រោងសាងសង់ស្ពាន អាកាសភ្លោះភ្ជាប់ ផ្លូវ ៦០ ម៉ែត្រទៅព្រលានតេជោតាខ្មៅ

ចែករំលែក៖

ក្រុងតាខ្មៅ ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល លោក ឌឹម បូរ៉ា បានឲ្យសារព័ត៌មានដឹងថា ៖ ដំណើរការចុះពិនិត្យ ទីតាំងសាងសង់ស្ពានអាកាស ភ្លោះប្រសព្វ មហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ២ កាលពីថ្ងៃ៨ ខែមិថុនា មានតំណាងរដ្ឋបាល ខេត្តចូលរួមក្នុងនាមជាអាជ្ញាធរដែនដី ដែល ជួយការងារសន្តិសុខសណ្តាប់សាធារណៈដល់កម្មវិធី។

សូមបញ្ជាក់ថា ៖ ថ្មីៗនេះ មន្រ្តីជាន់ខ្ពស់របស់ រដ្ឋាភិបាលបានដឹកនាំប្រតិភូចុះពិនិត្យទីតាំង គម្រោងសាងសង់ ស្ពានអាកាសភ្លោះ នៅ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ និង ផ្លូវជាតិលេខ២ តភ្ជាប់ទៅផ្លូវព្រលាន យន្តហោះតេជោតាខ្មៅ។

ដំណើរការចុះពិនិត្យនេះ ដឹកនាំដោយ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមានការចូលរួមពីរដ្ឋបាលដែនដី រួមទាំងមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។

លោក ឌឹម បូរ៉ា បានបញ្ជាក់ថា ចំពោះដំណើរការសាងសង់និងមានការសិក្សាយ៉ាងណាខាងរដ្ឋបាលខេត្តមិនទាន់ទទួលបានព័តមានជាក់លាក់នៅឡើយទេ។

យ៉ាងណាមិញលោក មើលឃើញគម្រោង នេះនឹងនាំប្រយោជន៍ដល់ប្រជាពលរដ្ឋ ព្រោះមានផ្លូវដូចជាសរសៃឈាមសេដ្ឋកិច្ច ផងដែរ។

ទាក់ទងគម្រោងសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ ២ លោក ផន រឹម មន្រ្តីអ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន ឲ្យសារព័ត៌មានដឹងថា គម្រោងនេះមិនស្ថិត នៅក្រោមការគ្រប់គ្រងរបស់ក្រសួង ជា គម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ដោយឡែកអ្នកសារព័ត៌មានបានព្យាយាម ទាក់ទងទៅមន្រ្តីព្រលានយន្តហោះតេជោ តាខ្មៅ តែមិនទាន់ទទួលបានការឆ្លើយតប។

សូមរម្លឹកថា ៖ កាលពីសប្តាហ៍មុននៅ សាលារាជធានីភ្នំពេញមានរៀបចំកិច្ចប្រជុំ ចង្អៀតផ្ទៃក្នុងមួយពាក់ព័ន្ធគម្រោងស្ពាននេះ ប៉ុន្តែគ្មានលទ្ធផលត្រូវបានប្រកាសឲ្យអ្នក សារព័ត៌មានដឹងនោះទេ ។

សូមជម្រាបថា ៖ សន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍន៍ មានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។ ទាល់តែមានសន្តិភាពទើបអាចនិយាយបានអំពីការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍន៍វិស័យសុខាភិបាល និងការកម្សាន្តសប្បាយ។ ទាល់តែមានសន្តិភាពទើបអាចនិយាយពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិសេរីភាពផ្សេងៗទៀត។ ការមើលស្រាលសន្តិភាព គឺជាការផ្តល់តម្លៃដល់សង្គ្រាមដែលបំផ្លិចបផ្លាញនិងជាពិសេស គឺជាការជាន់ឈ្លីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ នៅក្នុងការដឹកនាំរបស់ខ្លួន រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមានគោលការណ៍យ៉ាងច្បាស់លាស់បំផុត នោះគឺយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍន៍ និងយកការអភិវឌ្ឍន៍ដើម្បីពង្រឹងសន្តិភាព។

បច្ចុប្បន្ន កម្ពុជាមានហើយសន្តិភាពនិងការអភិវឌ្ឍន៍! ដូច្នេះ កិច្ចការដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវបន្តធ្វើគឺយកការអភិវឌ្ឍន៍ដែលកំពុងកើតមានដើម្បីពង្រឹងបន្ថែមនូវសន្តិភាពដោយប្រឆាំងដាច់ខាតនូវរាល់សកម្មភាពប៉ុនប៉ងបំផ្លាញសន្តិភាព។ សន្តិភាពមិនអាចរឹងមាំបានឡើយដរាបណានៅតែមានក្រុមបង្កញុះញង់បង្កអសន្តិសុខនិងការបែកបាក់ សង្គមតាមរយៈការសាបព្រួសមនោគមន៍វិជ្ជាជ្រុលនិយម។ ការប្រកាន់យកវិធានមការផ្លូវច្បាប់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់តទល់ជាមួយក្រុមអ្នកនយោបាយជ្រុលនិយមដើម្បីរក្សាសន្តិភាព សន្តិសុខនិងសុវត្ថិភាព ក៏ដូចជាសណ្តាប់ធ្នាប់សង្គម។ គោលបំណងរបស់ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាគឺចង់ឲ្យប្រជាពលរដ្ឋមានពេលវេលាសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ចំណែករាជរដ្ឋាភិបាលក៏មានពេលេម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖