ព័ត៌មានទាន់ហេតុការណ៍៖

សៀវភៅ«សម្រង់បទអត្ថាធិប្បាយរបស់លោក Xi Jinping អំពីសន្តិសុខថាមពលជាតិ » ត្រូវបានបោះពុម្ពផ្សាយ

ចែករំលែក៖

អន្តរជាតិ ៖ សៀវភៅ«សម្រង់បទអត្ថាធិប្បាយរបស់លោក Xi Jinping អំពីសន្តិសុខថាមពលជាតិ » ដែលរៀបរៀងនិងចងក្រងដោយបណ្ឌិត្យសភាប្រវត្តិសាស្ត្របក្ស និងឯកសារនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នឹងបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយឯកសារមជ្ឈិម បានដាក់លក់នៅទូទាំងប្រទេសចិននាពេលថ្មីៗនេះ។ បើយោងតាម គេហទំព័រ   «CCFR China state-controlled media »  បានផ្សាយ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ 

សៀវភៅនេះចែកជា ៨ ជំពួក និងមានបទអត្ថាធិប្បាយសរុប ២១៧ អត្ថបទ ដែលដកស្រង់ពីឯកសារសំខាន់ៗជាង ១៣០ ដូចជារបាយការណ៍ សុន្ទរកថា កិច្ចសន្ទនា លិខិតអបអរសាទរ លិខិតឆ្លើយតប និងអនុសាសន៍ណែនាំ របស់លោក Xi Jinpingប្រធានរដ្ឋចិន ក្នុងចន្លោះពីខែវិច្ឆិកា ឆ្នាំ ២០១២ ដល់ខែឧសភា ឆ្នាំ ២០២៤ ។ ក្នុងនោះ បទអត្ថាធិប្បាយមួយចំនួនត្រូវបានចេញផ្សាយជាសាធារណៈជាលើកដំបូង។

សូមបញ្ជាក់ថា លោក Xi Jinping បានធ្វើអត្ថាធិប្បាយសំខាន់ៗមួយចំនួនអំពីសន្តិសុខថាមពលជាតិ ដែលមានខ្លឹមសារសម្បូរបែប និងការគិតពិចារណាយ៉ាងស៊ីជម្រៅ ដែលមានសារៈសំខាន់ខ្លាំងក្នុងការផ្តល់ការធានាខាងថាមពលប្រកបដោយសុវត្ថិភាពនិងអាចទុកចិត្តបានសម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន៕

ដោយ ៖ សិលា


ចែករំលែក៖