ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ដាំ ដារីនី ៖ សម្ព័ន្ធមេត្រីភាព ពិតជាមានសារសំខាន់ណាស់ សម្រាប់កងទ័ព

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័នមេត្រីភាពរវាងអង្គ ភាពនៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)ជាមួយស្ថាប័នអង្គភាពស៊ីវិល លើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពពិតជាមានសារ សំខាន់ សម្រាប់កងយោធពលខេមរភូមិន្ទ ខណៈ កម្មវិធីនេះគឺមានការជួយទ្រទ្រង់ពីសំណាក់ស្ថាប័នស៊ីវិលដល់កងទ័ព ដូចជាការស្ថាបនាសំណង់អគារ លេណដ្ឋាន អគារ និងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាដកពិសោធន៍ លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសភូមិភាគទី៥នាថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ លោកស្រី នាយឧត្តមសេនីយ៍ ដាំ ដារីនី លើកឡើងថាៈ ការងារសម្ព័ន្ធមេត្រីភាពគឺជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ។                                                               ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តគិតគូរនិងយកចិត្តទុកដាក់ ជំរុញនិងលើកទឹកចិត្តឱ្យមានការចងសម្ព័ន្ធមេត្រីភាពបន្តទៅមុខទៀត ដើម្បីលើកស្ទួយ ជីវភាព និង សុខុមាល ភាព របស់កងទ័ពនិងក្រុមគ្រួសារកងទ័ព ។

លោកស្រី នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បន្ថែមទៀតថាៈ ការងារសម្ព័ន្ធមេត្រីភាពពិតជាមានសារសំខាន់ណាស់សម្រាប់ (ខ.ភ.ម) ទោះក្នុងកាលៈទេសៈណាក៏ដោយ កងទ័ពបំពេញ ភារកិច្ចយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចការពារអធិបតេយ្យភាព និងបូរណ ភាពទឹកដី ក៏ដូចជាចូលរួមចំណែករក្សានូវស្ថិរភាព និងសុខសន្តិ ភាពជូនប្រជា ជនកម្ពុជា ។ ហេតុនេះស្មារតីសាមគ្គីភាព និងវប្ប ធម៌នៃការចែករំលែកស្រប តាមទិសស្លោក”សមរភូមិក្រោយជួយ សមរភូមិមុខ”។ សម្រាប់ឆ្នាំ២០២៤នេះ គឺមានអង្គភាព(ខ.ភ.ម) មួយចំនួនទទួលបានការអនុញ្ញាតឲ្យចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័ន អង្គភាពស៊ីវិលបន្ថែមទៀត ។

លោកជំទាវលើកឡើងទៀតថាៈ សម្រាប់ឆ្នាំ២០២៤នេះ ដោយទទួល ការអនុញ្ញាតពី នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ សិក្ខាសាលាសម្ព័ន្ធមេត្រីភាពនឹងរៀបចំ ឡើងនៅទិសយោធភូមិភាគទី៥ គោលបំណងសំខាន់របស់អង្គសិក្ខា សាលា ដើម្បីបន្តលើកទឹកចិត្តដល់ទំនាក់ទំនងដៃគូសម្ព័ន្ធមេត្រីភាព បន្តប្រពៃណីសិល្បៈនៃការចែករំលែក នៃការងារសម្ព័ន្ធមេត្រីភាព ឱ្យសកម្មថែម ទៀត ដើម្បីពង្រឹងនិងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេ ត្រីភាព និងតម្រង់ទិសឱ្យមាន គុណប្រយោជន៍ និងជាយុទ្ធសាស្ត្រយូរអង្វែង បង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រី ភាពបម្រើទស្ស នៈវិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់អគារ លេណដ្ឋាន អគារ និងហេដ្ឋា រចនាសម្ព័ន្ធនានា, រួមគ្នាជាមួយដៃគូរសម្ព័ន្ធមេត្រី ភាពដែលមាន ស្រាប់ សហការផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍ ដើម្បីទ្រ ទ្រង់ដល់ជីវភាពនិងសុខមាលភាពយោធិន គ្រួសារយោធិន និងយោ ធិនត្រៀមចូល និវត្តន៍ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដល់យោធិន គ្រួសារយោធិននិងយោធិនត្រៀមចូល និវត្តន៍ជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖