ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប

ចែករំលែក៖

ខេត្តតាកែវ ៖ បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។ នេះជាការលើកឡើងរបស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីលោក បានចុះទៅជួបប្រជាកសិករដោយផ្ទាល់ ដែលកំពុងដាំដុះនៅទីនោះ ។ 

លោក ឃឹម ហ្វីណង់ បានបន្តថា ៖ ហេតុដូច្នេះហើយ បានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា«ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»។ 

ធ្វើបែបនេះបាន វានឹងក្លាយទៅជារបាំងនាំចូលដោយស្វ័យប្រវត្តិ ការពារទាំងអ្នកដាំនិងអ្នកបរិភោគ ហើយអ្នកចង់គាំទ្រកសិផលក្នុងស្រុកក៏អាចជួយគាំទ្របានដោយមិនចាំបាច់ចំណាយខ្ពស់ជាងមុន ជាពិសេសដឹងពីប្រភពដាំច្បាស់លាស់ ជៀសវាងការលួចកេងបន្លំនានា។#ដាំដោយខ្មែរ | #សហគមន៍កសិកម្មទំនើប ៕

ដោយ ៖ សិលា


ចែករំលែក៖