ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ១៤៣.១៥៦ នាក់ សរុបជាទឹកប្រាក់ មានចំនួន ១.៤៣៩.៩៩៤ ដុល្លារអាម៉េរិក

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីទី១ នៃកម្ពុជា លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ១៤៣.១៥៦ នាក់ សរុបជាទឹកប្រាក់ មានចំនួន ១.៤៣៩.៩៩៤ ដុល្លារអាម៉េរិក ។ 

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ នាងខ្ញុំសូមគោរពជម្រាបជូនដំណឹងដល់បង-ប្អូនប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបអំពីបច្ចុប្បន្នភាពនៃទឹកប្រាក់បរិច្ចាគ ដោយគិតមកដល់ម៉ោង ៥:០០ ល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ១៤៣.១៥៦ នាក់ សរុបជាទឹកប្រាក់ មានចំនួន ១.៤៣៩.៩៩៤ ដុល្លារអាម៉េរិក ។ នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងផុលផុស ក្នុងស្មារតីសាមគ្គីភាព“ខ្មែរជួយខ្មែរ”🇰🇭 របស់ប្រជាជាតិយើងទាំងមូល។ 

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តថា ៖ នាងខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនៃការរក្សានិរន្តរភាពកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ។ សូម អរគុណ🙏៕

ដោយ ៖ សិលា


ចែករំលែក៖