ខេត្តស្ទឹងត្រែង ៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រង បានដឹកនាំរៀបចំ និងចូលរួមជាគណៈអធិបតីក្នុងពិធី ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ពីសំណាក់ លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងបានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោកស្រី គង់ ស៊ីផា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង អគ្គាធិការរង ប្រធានអនុប្រធាន នាយកដ្ឋាន ជាអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រតិភូអមដំណើរឯកឧត្ដមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។
លោកឧត្ដមសេនីយ៍ឯក ឧត្ដមអគ្គានុរក្ស អគ្គស្នងការរង អគ្គនាយករង អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃអមដំណើរ លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតអាណត្តិថ្មី តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង ស្រុក នាយក នាយករងរដ្ឋបាល ទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត តំណាងសភាពាណិជ្ជកម្ម តំណាងអង្គការសង្គមស៊ីវិលក្នុងខេត្ត និងតំណាងគណបក្សនយោបាយដែលមានអាសនៈក្នុងក្រុមប្រឹក្សាខេត្ត។
កម្មវិធីនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ៕
ដោយ ៖ សិលា