កាលពីថ្ងៃទី ១៤ ខែមិថុនា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងការពារដែនអាកាសរបស់ប្រទេសនេះបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៨៧ គ្រឿង (UAVs) ដែលបាញ់ដោយអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។
យោងតាមការប្រកាសនោះ យន្តហោះ UAV អ៊ុយក្រែនសរុបចំនួន 87គ្រឿងត្រូវបានបាញ់ទម្លាក់នៅទូទាំងតំបន់រុស្ស៊ី។ ក្នុងចំណោមនោះ 70គ្រឿងត្រូវបានបំផ្លាញនៅក្នុងតំបន់ Rostov, 6 គ្រឿង នៅ Kursk និង Voronezh និង 2 គ្រឿងនៅ Volgograd និង Belgorod ។
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា នេះជាសកម្មភាពមួយក្នុងការឆ្លើយតបទៅនឹង “ផែនការវាយប្រហារភេរវកម្ម” ពីអ៊ុយក្រែន ហើយបានបង្ហាញពីការប្តេជ្ញាចិត្តដើម្បីការពារសន្តិសុខជាតិ។
យោងតាមព័ត៌មានពីអភិបាលនៃតំបន់ Rostov លោក Vasily Golubev ការវាយប្រហារដោយ UAV នៅក្នុងតំបន់ជាសំណាងល្អមិនបណ្តាលឱ្យមានមនុស្សស្លាប់និងរបួស។ ទោះបីជាយ៉ាងណា ឧបទ្ទវហេតុនេះបានធ្វើឱ្យតំបន់មួយចំនួនដាច់ភ្លើង។
នៅតំបន់ Voronezh ជាប់ព្រំដែនអ៊ុយក្រែន ធុងឥន្ធនៈមួយក៏រងការខូចខាតបន្តិចបន្តួចផងដែរ ដោយសារផលប៉ះពាល់ពីការធ្លាក់បំណែក UAV ។
ការកើនឡើងនៃចំនួន UAVs ដែលប្រើប្រាស់ក្នុងការវាយប្រហារទាំងនេះបង្ហាញថា អ៊ុយក្រែនកំពុងព្យាយាមបង្កើនសម្ពាធលើមូលដ្ឋានយោធា និងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងប្រព័ន្ធការពារដ៏មានប្រសិទ្ធភាព រុស្ស៊ីអាចការពារការវាយប្រហារទាំងនេះ ដោយកាត់បន្ថយការខូចខាត និងជនរងគ្រោះ៕ ដោយ៖ ធីរីណា
រូបថត៖ AFP