ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងលាយឡំខ្យល់កន្ត្រាក់បណ្ដាលអោយសាលាមតេ្តយ្យ១ខ្នងនិងផ្ទះប្រជាពលរដ្ឋ៦ខ្នងប៉ើងនិងរបើកដំបូល

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្ដាលអោយសាលាមតេ្តយ្យ១ខ្នងនិងផ្ទះប្រជាពលរដ្ឋ៦ខ្នងប៉ើងនិងរបើកដំបូល តែសំណាងដែរដែលមិនមានមនុស្សរងគ្រោះថ្នាក់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ស្ថិតនៅសង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមអាជ្ញាធរក្រុងបាវិតបានអោយដឹងថា មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្ដាលអោយសាលាមតេ្តយ្យ១ខ្នងនិងផ្ទះប្រជាពលរដ្ឋ៦ខ្នងប៉ើងនិងរបើកដំបូលនោះរួមមាន៖

១-ឈ្មោះសាំង នី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ផ្ទះឈីប្រក់ស័ង្កសីទំហំ៤ម៉ែត្រx៥ម៉ែត្រ ប៉ើងដំបូលលើមួយចំហៀង(គ្មានគ្រោះថ្នាក់ដល់មនុស្សឡើយ)។

២-ឈ្មោះអឹម សំអាត ភេទប្រុសអាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ៉   ក្រុងបាវិត  ផ្ទះឈីដំបូលហ្វុីប្រូសុិម៉ងត៍ទំហំ៦ម៉ែត្រx៧ម៉ែត្រ ប៉ើងដំបូលចំនួន៥សន្លឹក(គ្មានគ្រោះថ្នាក់ដល់មនុស្សឡើយ)។

៣ ឈ្មោះភ័ណ្ឌ ស្រី ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ផ្ទះធ្វើអំពីដែកប្រក់ស័ង្កសី មានទំហំ៦ម៉ែត្រx៧ម៉ែត្រ ប៉ើងដំបូលមួយចំហៀង ។(គ្មានគ្រោះដល់មនុស្សឡើយ)។

៤ ឈ្មោះនួន ហឿន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គញ់  ក្រុងបាវិត  ផ្ទះឈើប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រx៥ម៉ែត្រ ប៉ើងដំបូលមួយចំហៀង(គ្មានគ្រោះថ្នាក់ដល់មនុស្សឡើយ។

៥-ឈ្មោះរស់ សាផល ភេទប្រុសអាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបុស្សក្រសាំង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត  ផ្ទះថ្មក្រោមឈើលើប្រក់ស័ង្កសីមានទំហំ៦ម៉ែត្រx៧ម៉ែត្រ បានស្រុតសំយាបខាងមុខ (គ្មានគ្រោះថ្នាក់ដល់មនុស្សឡើយ)។

៦-សាលាមតេ្តយ្យសិក្សាអង្គសាលាមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសីមានទំហំ៥ម៉ែត្រx១២ម៉ែត្រ បានប៉ើងដំបូលមួយចំហៀង(គ្មានគ្រោះថ្នាក់ដល់មនុស្សឡើយ)។

ទី៧-ឈ្មោះ គង់ ខេន ភេទប្រុសអាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខផ្សារថូម៉ាក់ មានទីលំនៅភូមិកំពោតជ្រូកសង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ធ្វើអំពីថ្មប្រក់ស័ង្កសី មានទំហំ៥ម៉ែត្រx៥ម៉ែត្រ ប៉ើងដំបូល(គ្មានគ្រោះថ្នាក់ដល់មនុស្សឡើយ)។

ពាក់ព័ន្ធករណីខ្យល់កន្ត្រាក់នេះផងដែរកន្លងមកអាជ្ញាធរក្រុងបាវិតបានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សាចូលមកដល់ដោយសូមអោយប្រជាពលរដ្ឋនៅពេលមានភ្លៀងត្រូវមានការប្រុងប្រយ័ត្ន បិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ពេលមានភ្លៀងខ្យល់ខ្លាំងៗត្រូវរកទីទួលសុវត្ថិភាព ត្រូវចេះណែនាំកូនចៅកុំឱ្យលេងទីវាលពេលមេឃភ្លៀងព្រោះអាចមានគ្រោះថ្នាក់ដោយប្រការណាមួយពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ជាដើម៕

ដោយ៖ សុថាន


ចែករំលែក៖