ខេត្តពោធិ៍សាត់ ៖ រយៈពេល២ថ្ងៃ គី ថ្ងៃទី១៤និង១៥ ខែមិថុនា ឆ្នាំ២០១៤ លោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងសមត្ថកិច្ចចំរុះឡោមព័ទ្ធថៅកែឈើ លោក កោះ សុភី ហៅតាហយ ដកហូតវត្ថុតាង(ឈើ)ជាច្រើន ដើម្បីយកទៅបន្តនីតិវិធី ។
ករណីសមត្ថកិច្ចចំរុះចុះសហកាជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បង្ក្រាបទីតាំងស្តុបឈើខាងលើ ស្ថិតនៅភូមិកាប៉ះ និងភូមិត្រកៀបក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ព័ត៌មានលម្អិតចាំតាមដានទាំងអស់គ្នានៅពេលក្រោយ ៕
ដោយ៖ ប៉ឹម ពិន