ភ្នំពេញ ៖ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ទាំងនៅរាជធានី ភ្នំពេញ និងតាមបណ្តាខេត្ត ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ អនុវត្តនូវអនុសាសន៍ ចំណុច ។
១. ចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។
២. គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី ចូលរួមសហការគាំទ្រ និងផ្សព្វផ្សាយជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស។
៣. គ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំងអស់ ជំរុញបង្កើនសមត្ថភាពគ្រូ បច្ចេកទេស កសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានសិក្សា បំពាក់ឧបករណ៍បរិក្ខារ និងសម្ភារៈបណ្តុះបណ្តាល។
៤. ដៃគូអភិវឌ្ឍ និងវិស័យឯកជន បន្តជួយគាំទ្រ ដោយពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងកៀរគរ ធនធានពីគ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ និងផ្តល់ឱកាសដល់សិក្ខាកាម សិស្ស និស្សិត បានហាត់ការមុននឹងឈានចូល ទីផ្សារការងារ។
៥. សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមគាំទ្រនិងសហការជាមួយក្រសួងការងារនិងបណ្តុះ វិជ្ជាជីវៈ ក្នុងការផ្តល់ឱកាសដល់កម្មករនិយោជិត បានទទួលការបណ្តុះបណ្តាល បង្កើនជំនាញ និង ផលិតភាពការងារ។
៦. មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា ជំរុញកូនចៅ ឬយុវជន ឱ្យមកចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ដែលនៅជិតលំនៅដ្ឋានកំពុងរស់នៅ ដើម្បីចាប់យកជំនាញវិជ្ជាជីវៈ សម្រាប់ អនាគតរបស់ពួកគេ ៕
ដោយ ៖ សិលា