ប្រធានអាជ្ញាកណ្តាលលោក Roberto Rosetti បាននិយាយថា ប្រធានក្រុមនឹងក្លាយជាមនុស្សតែម្នាក់គត់ដែលត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់អាជ្ញាកណ្តាល និងពិភាក្សាអំពីការសម្រេចចិត្តក្នុងអំឡុងពេលការប្រកួតជើងឯកអឺរ៉ុបនាពេលខាងមុខ ក្នុងគោលបំណងជួយសម្រួលដល់ការទំនាក់ទំនងកាន់តែច្បាស់។
លោក Rosetti បន្តថា ប្រសិនបើកីឡាករផ្សេងទៀតត្រូវបានគេរកឃើញថា បានចូលទៅជិតអាជ្ញាកណ្តាលដែលបង្ហាញសញ្ញានៃការមិនគោរព ឬការមិនពេញចិត្ត នោះពួកគេនឹងត្រូវបានផ្តល់កាតលឿង។
លោក Rosetti បានប្រកាសក្នុងសំបុត្រចំហមួយថា “ការធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតទំនើបគឺពិបាកណាស់។ មន្ត្រីនៅកណ្តាលចំណាយពេលច្រើនដើម្បីសម្រេចចិត្តក្នុងមួយប្រកួត នោះគឺមួយរៀងរាល់២២វិនាទី ក្នុងស្ថានភាពលំបាក និងពេលខ្លះមានភាពចម្រូងចម្រាស ក្រោមសម្ពាធដ៏ធំ ដោយពួកគេម្នាក់ៗត្រូវបានពិនិត្យ និងមើលឡើងវិញពីមុំផ្សេងៗគ្នាដោយអ្នកគាំទ្រ និងកីឡាករដូចគ្នា”។
សេចក្តីប្រកាសនោះបន្តថា “ពួកគាត់ (អាជ្ញាកណ្តាល) ទទួលបានព័ត៌មានជាច្រើនពី Video Assistant Referee (VAR) ហើយយើងត្រៀមខ្លួនជាស្រេចក្នុងការនិយាយ និងចែករំលែកព័ត៌មានលម្អិតបន្ថែមជាមួយកីឡាករ និងគ្រូបង្វឹក ដើម្បីជួយពួកគេឱ្យយល់ពីរបៀបដែលការសម្រេចចិត្តត្រូវបានធ្វើឡើង”។
លោក Rosetti បាននិយាយថា គ្រូបង្វឹក និងកីឡាករបានស្វាគមន៍ចំពោះវិធីសាស្រ្តថ្មី។ លោកបានបន្ថែមថា “ការពន្យល់ពីការសម្រេចចិត្តដែលមានកីឡាកររហូតដល់២២នាក់ដែលប្រមូលផ្តុំអ្នកគឺមិនអាចទៅរួចទេសម្រាប់អាជ្ញាកណ្តាល។ វាអាចនាំឱ្យមានការបែកបាក់ក្នុងការទំនាក់ទំនង ដោយហ្គេមដ៏ស្រស់ស្អាតប្រែទៅជាអាក្រក់យ៉ាងលឿន។ យើងសុំឱ្យក្រុមទាំងអស់ធានាថា ប្រធានក្រុមរបស់ពួកគេគឺជាអ្នកលេងតែម្នាក់គត់ដែលនិយាយទៅកាន់អាជ្ញាកណ្តាល។ យើងស្នើឱ្យប្រធានក្រុមត្រូវប្រាកដថាមិត្តរួមក្រុមរបស់ពួកគេកុំលូកដៃមកឡោមព័ទ្ធអាជ្ញាកណ្តាល ដោយអនុញ្ញាតឱ្យមានការសន្ទនាដោយផ្ទាល់ដើម្បីឱ្យការសម្រេចចិត្តត្រូវបានបញ្ជូនបន្ត ទាន់ពេលវេលា និងប្រកបដោយការគោរព។ សំខាន់ យើងចង់បានតែប្រធានក្រុមដែលមានបំណងពិភាក្សាអំពីការសម្រេចចិត្តដើម្បីអាចចូលទៅជិតអាជ្ញាកណ្តាល”។
ប្រសិនបើប្រធានក្រុមជាអ្នកចាំទី លោក Rosetti បាននិយាយថា កីឡាករក្រៅទីលាននឹងត្រូវបានតែងតាំងដើម្បីទាក់ទងជាមួយអាជ្ញាកណ្តាល។ ការប្រកួតពានរង្វាន់យូរ៉ូ២០២៤ បានប្រព្រឹត្តទៅនៅប្រទេសអាឡឺម៉ង់ចាប់ពីថ្ងៃទី១៤ ខែមិថុនាដល់ថ្ងៃទី១៤ ខែកក្កដា៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)