ព័ត៌មានទាន់ហេតុការណ៍៖

រូបដែលមានអត្ថន័យបរិយាយមិនចេះចប់ !

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងព្រះពុទ្ធសាសនា មានការលើកឡើងថា ៖ ដើម្បីអាចក្លាយជាប្តីប្រពន្ធនឹងគ្នាបាន ត្រូវធ្វើបុណ្យជាមួយគ្នាច្រើនជាតិណាស់ ដូច្នេះហើយទើបប្តីប្រពន្ធភាគច្រើនតែងតែមានការយល់ឃើញនិងចរិយាសម្បត្តិប្រហាក់ប្រហែលគ្នា។ យោគយល់គ្នា គោរពគ្នា នឹកគ្នា គិតពីគ្នា គ្រប់ដង្ហើមចេញចូល ។ 

គូស្នេហ៍មួយគូនេះ ដែលយើងតែងតែហៅថាជាទេវបុត្រ ទេពធីតា នេះមានគុណធម៌ សីលធម៌ សុជីវធម៌យ៉ាងខ្ពស់ទោះបីជាស្ថិតក្នុងតំណែងកំពូលក្នុងប្រទេសក៏ដោយ។ ធម្មជាតិជាមនុស្សមានធម៌ក្នុងខ្លួន មានក្តីមេត្តាផ្តល់ដល់មនុស្សគ្រប់គ្នា និងមានការគោរពទៅដល់មនុស្សដែលគួរគោរពនេះហើយ បានធ្វើអោយប្រជាជនទូទាំងប្រទេសកម្ពុជាសាទរនឹងការដឹកនាំរបស់អ្នកទាំងពីរ និងទទួលបានការគោរព ស្រលាញ់ពីមនុស្សទូទៅគ្រប់មជ្ឍដ្ឋានទាំងអស់។

សូមបញ្ជាក់ថា ៖ រូបថតពីរសន្លឹកនេះ មើលទៅសាមញ្ញធម្មតាទេ តែបើបកស្រាយអត្ថន័យវិញ មានរាប់លានពាក្យមិនចេះចប់នោះទេ ព្រោះនេះជាសកម្មភាពដ៏កម្របំផុត ទោះបីជាមើលទៅថ្នាក់ដឹកនាំនានានៅលើពិភពលោកក៏កម្រនឹងបានឃើញដែរ។ នេះជាកាយវិការប្រកបដោយទឹកចិត្តដ៏ពិតប្រាកដ ក្នុងការជួយយកអសារមនុស្សជុំវិញខ្លួន ដែលជាគុណសម្បត្តិមួយរបស់អ្នកដឹកនាំ និងប្រជាជនប្រាថ្នាចង់បាន ហើយក៏ជាគម្រូមួយដល់យុវជនជំនាន់ក្រោយអោយចេះគោរពចាស់ព្រឹទ្ធាចារ្យផងដែរ។

នេះជា គំរូសុជីវធម៌ដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការគោរពប្រណិប័តន៍ចំពោះចាស់ព្រឹទ្ធាចារ្យ ។  កាយវិការឱនលំទោន និងសែនទន់ភ្លន់ គោរពប្រណិប័តន៍ប្រកបដោយសុជីវធម៌ខ្ពស់ ចំពោះ លោកបណ្ឌិត កុល ផេង ដែលជាចាស់ព្រឹទ្ធាចារ្យ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ្រ ចន្ទមុន្នី ស្រ្តីទីមួយនៃកម្ពុជា កំពុងត្រូវបានចាប់អារម្មណ៍លើបណ្ដាញសង្គម និងទាក់ទាញក្រសែភ្នែកមហាជន ឱ្យពោលសរសើរចំពោះគំរូសុជីវធម៌ដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា។  

កន្លងទៅ គេសង្កេតឃើញថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែងបង្ហាញកាយវិកាយជាគំរូជានិច្ច ដោយប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងចរិយាធម៌ ដ៏ល្អប្រពៃណី ក្នុងនាមជាថ្នាក់ដឹកនាំដែលជាគំរូរបស់ប្រជាពលរដ្ឋ។ 

យោងតាមវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត បានឱ្យនិយមន័យ «សុជីវធម៌» ថា ជាការរស់នៅដោយល្អ គឺចំណេះ, សណ្ដាប់ធ្នាប់, ការដឹងប្រមាណ គួរសមក្នុងកិច្ចការប្រាស្រ័យជាមួយនឹងអ្នកដទៃ។ 

សុជីវធម៌ ប្រៀបបីដូចជាសោភ័ណលម្អលើខ្លួនប្រាណរបស់មនុស្សឱ្យមាន ឬកពារថ្លៃថ្នូរ មានភាពស្លូតបូត មានសេចក្តីសុច្ចរិត ស្មោះត្រង់ មានសណ្តាប់ធ្នាប់ ចេះរៀបចំរបៀបរស់នៅឱ្យបានសមរម្យនិងមានតម្លៃនៅក្នុងសង្គម៕

ដោយ ៖ សិលា


ចែករំលែក៖