ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Huning អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំស្តីពីការជំរុញប្រធានបទអំពីការកសាងតំបន់គំរូនៃការអភិវឌ្ឍបែបរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់

ចែករំលែក៖

 អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ   «CCFR China state-controlled media » បានផ្សាយថា ៖  កិច្ចប្រជុំស្តីពីការជំរុញប្រធានបទអំពីការកសាងតំបន់គំរូនៃការអភិវឌ្ឍបែបរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បានបើកធ្វើនៅក្នុងទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិនកាលពីថ្ងៃទី ១៤ ខែមិថុនា ។ លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ ។ លោកបានមានប្រសាសន៍ថា ការធ្វើឱ្យស៊ីជម្រៅនូវការអភិវឌ្ឍបែបរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ការគាំទ្រដល់ខេត្ត Fujian ក្នុងការស្វែងរកផ្លូវថ្មីសម្រាប់ការអភិវឌ្ឍបែបរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងការកសាងតំបន់គំរូនៃការអភិវឌ្ឍបែបរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គឺជាសេចក្តីសម្រេចចិត្តនិងការចាត់ចែងដ៏សំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាស្នូល។  ត្រូវអនុវត្តតាមស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ និងយុទ្ធសាស្ត្ររួមរបស់បក្សសម្រាប់ការដោះស្រាយបញ្ហាតៃវ៉ាន់ក្នុងយុគសម័យថ្មី រៀបចំផែនការនិងជំរុញការកសាងតំបន់គំរូនៃការអភិវឌ្ឍបែបរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ និងធ្វើការណែនាំនិងជំរុញឱ្យការអភិវឌ្ឍបែបរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានភាពកាន់តែស៊ីជម្រៅនិងភាពប្រាកដប្រជា ។

លោក Wang Huning បានបន្តថា ត្រូវជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ធ្វើឱ្យស៊ីជម្រៅនូវការអភិវឌ្ឍបែបរួមបញ្ចូលគ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ក្នុងវិស័យនានា និងធ្វើឱ្យជនរួមជាតិតៃវ៉ាន់ចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍទំនើបកម្មតាមបែបផែនចិន និងទទួលបានផលប្រយោជន៍ពីសមិទ្ធផលនៃការអភិវឌ្ឍនៃតំបន់ដីគោកនៃមាតុប្រទេស ៕

ដោយ ៖ សិលា


ចែករំលែក៖