ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោហ៊ុន សែន ៖ Samdech Hun Sen of Cambodia account facebook ដាក់ឈ្មោះ “Bun Rany Hun” ក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់លើប្រព័ន្ធ Telegram ផ្លូវការថា ៖ account facebook ដាក់ឈ្មោះ “Bun Rany Hun” ក្លែងក្លាយ។

សូមបញ្ជាក់ថា ៖ តាមរយៈទំនាក់ទំនងប្រព័ន្ធតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន បានបង្ហាញថា  Fake account សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ! 

សូមបងប្អូនប្រយ័ត្ន fake account/Profile ដែលក្លែងបន្លំដាក់ឈ្មោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត “Bun Rany Hun” ព្រោះឃើញមាន Chat ទៅកាន់អ្នកប្រើប្រាស់មួយចំនួនជាសារមិនប្រក្រតី… អាចបកប្រែ តាម google translate។ 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនមាន facebook account/Profile ផ្ទាល់ខ្លួនផ្លូវការទេ។ សូមបងប្អូនប្រើ ប្រាស់មានការប្រុងប្រយ័ត្ន និងពិនិត្យអោយបានច្បាស់លាស់មុននឹង follow, add friend, send message… កុំចាញ់បោកពួកអ្នកក្លែង (scam) ជាពិសេសប្រើឈ្មោះប្រមុខដឹកនាំប្រទេស, មន្រ្តីធំ ឬឧកញ៉ា ឬ អ្នកដែលមានប្រជាប្រីយ៍ភាពក្នុងសង្គម។ បើមិនច្បាស់ទេកុំទាក់ទងឆ្លងឆ្លើយជាមួយ Scammer៕

ដោយ ៖ សិលា


ចែករំលែក៖