ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ តើអ្វីទៅជាជំងឺដេកស្រម៉ុកគាំងដង្ហើម? (Obstructive Sleep Apnea)

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺដេកស្រម៉ុកគាំងដង្ហើម ដែលមានការចាប់អារម្មណ៍ខ្ពស់ពីមជ្ឈដ្ឋានទូទៅ គឺជាជំងឺដែលមានផលប៉ះពាល់ដល់សុខភាព តែក៏មានប្រសិទ្ធភាពខ្ពស់នៃការព្យាបាលផងដែរ។

១) រោគសញ្ញា
– ងងុយពេលថ្ងៃ
– ស្រម៉ុក គាំងដង្ហើម
– ហត់ស្ទះដង្ហើម ពេលដំណេកយប់
– នោមយប់ច្រើនដង
– បែកញើសយប់ ឬឈឺក្បាល

២) រោគវិនិច្ឆ័យ
– ភ្ជាប់ឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យដែលអាចឲ្យអ្នកជំងឺសម្រាកនៅផ្ទះបាន។
– មានករណីធ្ងន់ធ្ងរ ការភ្ជាប់ឧបករណ៍ធ្វើរោគវិនិច្ឆ័យនៅក្នុងមន្ទីរពេទ្យ។

៣) ការព្យាបាល:
– ហាត់ប្រាណ ហាត់កីឡា
– ដំណេកផ្អៀង ដំណេកគ្រប់គ្រាន់
– ឧបករណ៍សម្រានយប់។

“ប្រសិនបើ លោកអ្នកមានអាការ: ដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះ និងណាត់ជាមួយវេជ្ជបណ្ឌិតជំនាញ នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការព្យាបាល។” នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សិលា


ចែករំលែក៖