ព័ត៌មានទាន់ហេតុការណ៍៖

ចិនវ៉ាដាច់អាមេរិកខាងលក់រថយន្តបានច្រើនជាងគេលើពិភពលោក

ចែករំលែក៖

ក្រុមហ៊ុនស្រាវជ្រាវ Jato Dynamics បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថាក្រុមហ៊ុនរថយន្តក្នុងប្រទេសចិនបានលក់រថយន្តបានច្រើនជាងសមភាគីអាមេរិកជាលើកដំបូងកាលពីឆ្នាំមុនដោយសារក្រុមហ៊ុន រយថន្ត BYD និងការកើនឡើងទីផ្សាររថយន្ត។ 

ទិន្នន័យបានបង្ហាញថាក្រមហ៊ុន ម៉ាកយីហោ BYD របស់ចិន ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានលក់រថយន្តថ្មីចំនួន 13.4 លានគ្រឿងកាលពីឆ្នាំមុន ខណៈដែលម៉ាកយីហោអាមេរិកលក់បានប្រហែល 11.9 លានគ្រឿង។ ម៉ាកយីហោជប៉ុននាំមុខជាមួយនឹងការលក់ 23.59 លានគ្រឿង។

យោងតាមរបាយការណ៍បានឱ្យដឹងថា កំណើននៃការលក់របស់ប្រទេសចិនក៏បានលើសពីសហរដ្ឋអាមេរិកផងដែរ ពោលគឺកើនឡើង 23% ពីឆ្នាំមុន ធៀបនឹង 9% របស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុនផលិតរថយន្តចិន ដូចជាម៉ាក BYD បានពង្រីកទីផ្សារទៅកាន់ទូទាំងពិភពលោក ដោយសារសង្រ្គាមតម្លៃរថយន្តអគ្គិសនីនៅក្នុងប្រទេសចិនធ្វើឲ្យពួកគេរកប្រាក់ចំណេញបានតិច។

រថយន្តថ្មីជាង 17.5 លានគ្រឿងត្រូវបានលក់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនក្នុងឆ្នាំ 2023 ។ នោះគឺច្រើនជាងការលក់សរុបនៅសហរដ្ឋអាមេរិក ឬអឺរ៉ុបក្នុងកំឡុងឆ្នាំជាមួយគ្នា។ក្រុមហ៊ុនផលិតរថយន្តចិនបានចាប់យកចំណែកទីផ្សារដ៏ធំនៅទូទាំងមជ្ឈិមបូព៌ា អឺរ៉ាស៊ី និងអាហ្រ្វិក ខណៈ ដែល កំណើននៅអាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ក៏មានផងដែរ។ ទន្ទឹមនឹងនេះដែរ ម៉ាកយីហោចិនមួយចំនួនក៏បានចាប់យកចំណែកនៅក្នុងសេដ្ឋកិច្ចអភិវឌ្ឍន៍ផងដែរ រួមមានអឺរ៉ុប អូស្ត្រាលី នូវែលសេឡង់ និងអ៊ីស្រាអែល។

មូលហេតុនេះហើយទើបបណ្តាលប្រទេសជាច្រើនបាននាំគ្នាដំឡើងពន្ធលើរថយន្តនាំចូលពីប្រទេសចិននៅក្នុងឆ្នាំ2024ដោយ នៅសប្តាហ៍នេះ អឹរ៉ុបបានប្រកាសដំឡើងពន្ធលើរថយន្តអគ្គីសនី របស់ចិនរហូតដល់ 38% ។ បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងពន្ធបួនដងលើរថយន្ត អគ្គីសនី របស់ចិនដល់ 100% ។ប្រទេសទួរគីក៏ត្រូវបានគេរាយការណ៍ថាបានប្រកាសពន្ធបន្ថែម 40% លើយានយន្តពីប្រទេសចិនកាលពីថ្ងៃសៅរ៍ ៕

ដោយ៖ ភារៈ


ចែករំលែក៖