ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយគុណភាពខ្ពស់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ   «CCFR China state-controlled media » បានផ្សាយថា ៖ ការសិក្សាស្រាវជ្រាវបច្ចេកទេសឈានមុខដូចជា ព័ត៌មាន Quantum  Blockchain និងសេវាកម្ម ៦G ជាដើមឈរនៅលំដាប់នាំមុខលើទូទាំងពិភពលោក មុខរបរសំខាន់ៗដូចជាសេវាកម្ម៥G កំពង់ផែនិងភ្នំអណ្តូងរ៉ែជាដើមធ្វើបរិវត្តកម្មឌីជីថល ហើយរោងចក្រគំរូខាងផលិតកម្មវៃឆ្លាតថ្នាក់ជាតិជាង៤រយត្រូវពូនជ្រំដោយជោគជ័យ។ល។ ការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាឌីជីថលនិងការធ្វើបរិវត្តកម្មឌីជីថលរបស់ចិនកំពុងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ។

ឈានចូលខែមិថុនា ប្រទេសចិនទទួលបានសមិទ្ធផលថ្មីឬការវិវឌ្ឍថ្មីគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់លើវិស័យជាច្រើន ដូចជាផ្លូវដែក ផ្លូវថ្នល់ ការកសាងបណ្តាញទឹក ការកសាងផ្លូវដែកល្បឿនលឿន ច្រកព្រំដែនអាកាសចរណ៍និង “ការដឹកជញ្ជូនតាមនាវាចរណ៍នៃផ្លូវសូត្រ”ជាដើម កត្តាវិជ្ជមានដែលជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញនិងទៅរកភាពល្អប្រសើរនៃមុខរបរនានាកំពុងសន្សែសន្សំជាបន្តបន្ទាប់ ។

ពេលថ្មីៗកន្លងទៅនេះ ខុទ្ទកាល័យនៃក្រសួងហិរញ្ញវត្ថុនិងខុទ្ទកាល័យនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យារបស់ចិនបានចេញផ្សាយសេចក្តីជូនដំណឹងអំពីការធ្វើការងារសាកល្បងនៃក្រុងធ្វើបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនតូចនិងមធ្យមឆ្នាំ២០២៤ឱ្យបានល្អ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនតូចនិងមធ្យម ។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលត្រូវប្រើប្រាស់ក្នុងដំណើរទាំងមូលនៃឧស្សាហកម្មកម្មន្តសាល ដែលផ្តល់កម្លាំងចលករដ៏សំខាន់ដល់ការជំរុញការធ្វើឧស្សាហូបនីយកម្មបែបថ្មី ។ ប្រទេសចិនបានកសាងរួចនូវរោងជាងឌីជីថលនិងរោងចក្រវៃឆ្លាតជិត១ម៉ឺនកន្លែង កម្មវិធីបណ្តាញអ៊ីនធើណេតសេវាកម្ម៥G+ឧស្សាហកម្មមានចំនួនលើសពី១ម៉ឺន ហើយសេវាកម្ម ៥G ក៏ត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងវិស័យត្រួតពិនិត្យគុណភាពនៃឧស្សាហកម្មកម្មន្តសាលនិងផលិតកម្មនៃអាជីវកម្មរ៉ែជាដើម ។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងការប្រើប្រាស់យ៉ាងទូលំទូលាយនៃបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មីដូចជា សេវាកម្ម៥G ទិន្នន័យធំ cloud computing និងបញ្ញាសិប្បនិម្មិតជាដើមកំពុងកែសម្រួលខ្សែសង្វាក់ឧស្សាហកម្មសកល ខ្សែសង្វាក់តម្លៃនិងខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតកម្មវៃឆ្លាត ផលិតកម្មបៃតងនិងផលិតកម្មបែបសេវាកម្មជាដើមកំពុងក្លាយជាវិធីផលិតបែបថ្មី ។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលបានជ្រាបចូលក្នុងវិស័យនានានៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាសន្សឹមៗ ដែលនាំមកនូវឥទ្ធិពលនិងកំណែទម្រង់យ៉ាងស៊ីជម្រៅដល់ផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជន ។ ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាឌីជីថលអាចសម្រេចបាននូវការដាំដុះវៃឆ្លាត ការវាស់ស្ទង់និងគូរប្លង់ដោយយន្តហោះគ្មានមនុស្សបើកនិងដាក់ជីដោយចំគោលដៅជាដើម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពនៃផលិតកម្មកសិកម្ម ។ ក្នុងវិស័យគមនាគមន៍ បច្ចេកវិទ្យាឌីជីថលអាចជួយសម្រេចបាននូវភាពស៊ីសង្វាក់គ្នារវាងមនុស្ស រថយន្ត ផ្លូវថ្នល់និងបណ្តាញដោយគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាជន ។ ក្នុងវិស័យអប់រំ បច្ចេកវិទ្យាឌីជីថលអាចផ្តល់វិធីបង្រៀននិងដកបទពិសោធន៍រៀនសូត្រប្រកបដោយប្រសិទ្ធភាពកាន់តែខ្ពស់និងកាន់តែរស់រវើក ដើម្បីសម្រេចបាននូវការបង្រៀនពីចម្ងាយនិងចែករំលែកធនធានអនឡាញ ។ ក្នុងវិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថលអាចលើកកម្ពស់ប្រសិទ្ធភាពនិងភាពត្រឹមត្រូវនៃសេវាសុខាភិបាល ដើម្បីជួយស្ថាប័នសុខាភិបាលសម្រេចបាននូវការចែករំលែកព័ត៌មាននិងការតភ្ជាប់ទិន្នន័យ ក៏ដូចជាលើកកម្ពស់គុណភាពព្យាបាលជំងឺនិងកម្រិតពេញចិត្តរបស់អ្នកជំងឺផងដែរ ។ក្នុងមុខរបរនានា និងគ្រួសារនីមួយៗ បច្ចេកវិទ្យាឌីជីថលបានជំរុញការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មនិងកែលម្អគុណភាពសេវាកម្ម ដើម្បីបំពេញបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរ ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានលើកឡើងថា សេដ្ឋកិច្ចឌីជីថលជាទិសដៅអភិវឌ្ឍន៍នាពេលអនាគតរបស់ពិភពលោកទាំងមូល គួរតែខិតខំប្រឹងប្រែងពេញទំហឹងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ពន្លឿនការជំរុញឧស្សាហូបនីយកម្មឌីជីថលនិងឌីជីថលូបនីយកម្មឧស្សាហកម្ម ក៏ដូចជាជំរុញសេដ្ឋកិច្ចឌីជីថលឱ្យរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយតួអង្គសេដ្ឋកិច្ចពិត ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចចិនបានបណ្តាលឱ្យសហគមន៍អន្តរជាតិផ្តោតការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ។ ឥស្សរជនវិភាគអន្តរជាតិជាច្រើនបានយល់ឃើញថា ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាកត្តាសំខាន់បំផុតដែលបណ្តាលឱ្យសេដ្ឋកិច្ចចិនរក្សានិន្នាការល្អប្រសើរក្នុងរយៈពេលយូរ ។វេបសាយនៃទីភ្នាក់ងារសារព័ត៌មាន Nikkei របស់ជប៉ុនធ្លាប់ចុះផ្សាយបទអត្ថាធិប្បាយ ដើម្បីពិភាក្សាអំពីសមិទ្ធផលនិងឥទ្ធិពលដែលការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទទួលបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចចិន ។ បទអត្ថាធិប្បាយបានលើកឡើងថា ទ្រង់ទ្រាយច្នៃប្រឌិតថ្មីដ៏ធំសម្បើមរបស់ចិនបានលើសពីប្រទេសអាស៊ីផ្សេងទៀត ប្រសិនបើនិន្នាការនេះបន្តទៅទៀត នោះ នឹងពង្រឹងឋានៈជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីនៅអាស៊ីរបស់ចិនថែមមួយកម្រិតទៀត ។ 

ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិនមិនត្រឹមតែផ្តល់កម្លាំងចលករជាបន្តបន្ទាប់ដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវឱកាសដល់ការអភិវឌ្ឍរបស់ប្រទេសនានាលើពិភពលោកផងដែរ ។ គិតមកទល់ឆ្នាំ២០២៣ ប្រទេសចិនបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាមួយប្រទេសនិងតំបន់ជាង១៦០ ដែលបានបង្កើតជានិម្មាបនកម្មថ្មីបើកទូលាយដោយគ្រប់ជ្រុងជ្រោយ ច្រើនស្រទាប់លំដាប់ថ្នាក់និងវិស័យដ៏ទូលំទូលាយ ។ ដូចប្រសាសន៍របស់លោក Prem Ramburuth បញ្ញវន្តអូស្ត្រាលីដែលបានលើកឡើងថា ចិនបានដើរតួនាទីកាន់តែសំខាន់ក្នុងនិម្មាបនកម្មច្នៃប្រឌិតថ្មីសកល ដែលបានក្លាយជាអ្នកចូលរួមដ៏សំខាន់នៃការច្នៃប្រឌិតថ្មីឈានមុខលើឆាកអន្តរជាតិនិងជាអ្នករួមចំណែកដ៏សំខាន់ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសកល ៕

ដោយ ៖ សិលា


ចែករំលែក៖