ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកគ្រោងនឹងផ្តល់ជំនួយផ្នែកថាមពលថ្មីបំផុតដែលមានទឹកប្រាក់ចំនួន៨២៤លានដុល្លារអាមេរិកដល់អ៊ុយក្រែន

ចែករំលែក៖

  អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ   «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ១៦ ខែមិថុនា តាមម៉ោងក្នុងតំបន់ អនុលោមតាមសេចក្តីថ្លែងការណ៍មួយច្បាប់ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកឱ្យដឹងថា ៖ ក្នុងសបា្តហ៍នេះ ក្នុងអំឡុងពេលកិច្ចប្រជុំស្តីពីការស្តារឡើងវិញរបស់អ៊ុយក្រែនដែលបើកធ្វើនៅក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់ឱ្យដឹងថា រដ្ឋាភិបាលអាមេរិកបានឈានដល់សមិទ្ធផលមួយចំនួនអំពីការផ្តល់ជំនួយដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចអ៊ុយក្រែន ក្នុងនោះបូករួមទាំងផែនការស្តីពីការផ្តល់ជំនួយផ្នែកថាមពលថ្មីបំផុតដែលមានទឹកប្រាក់ចំនួន៨២៤លានដុល្លារអាមេរិក សម្រាប់គាំទ្រកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន ។

អនុលោមតាមសេចក្តីថ្លែងការណ៍នេះ ជំនួយជុំថ្មីនេះ នឹងធ្វើឱ្យទំហំកិច្ចសន្យាសរុបរបស់អាមេរិកស្តីពីការផ្តល់ជំនួយដល់ប្រព័ន្ធថាមពលអ៊ុយក្រែនគិតតាំងពីឆ្នាំ២០២២មក ឡើងដល់ចំនួនប្រហែល១៥០០លានដុល្លារអាមេរិក ៕


ដោយ ៖ សិលា


ចែករំលែក៖