ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធនធានមនុស្សត្រូវការរស់នៅក្នុងសន្តិភាព ស្ថិរភាព សន្តិសុខ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា ៖  ធនធានមនុស្សត្រូវការរស់នៅក្នុងសន្តិភាព ស្ថិរភាព សន្តិសុខ ពិតណាស់ បើយើងប្រឈមហ្នឹង ការកកស្ទះ តើយើងត្រូវដោះស្រាយយ៉ាងម៉េច ! ។ ដូច្នេះការដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាពលរដ្ឋ ឥឡូវការដោះស្រាយដោយសកម្ម និងបុរេសកម្ម ។ សម្ដេចបានបន្តថា ៖ សំណួរត្រូវសួរថា , នយោបាយរបស់រដ្ឋាភិបាលធ្វើអី ! ជូនប្រជាពលរដ្ឋ ? អាទិភាពរបស់យើងមាន៥ មនុស្ស ផ្លូវ ទឹក ភ្លើង ប្រព័ន្ធបច្ចេកវិទ្យា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ ធនធានមនុស្សត្រូវការអី ! គឺគាត់ត្រូវការរស់នៅក្នុងសុខសន្តិភាព , ស្ថិរភាព សន្តិសុខ សន្តិភាព ផ្លូវកាយនិងផ្លូវចិត្ត ដូច្នេះរដ្ឋត្រូវដាក់គោលនយោបាយ ដើម្បីធានាឲ្យបានដាច់ខាត នូវសន្តិភាព កុំឲ្យផ្ទុះសង្គ្រាមឡើងវិញនេះ គឺជាការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល សុំកុំឱ្យប្រជាពលរដ្ឋយើងវេទនាតទៅទៀត។ 

សម្តេចធិបតី បានលើកឡើងថា ៖ មានអ្នកខ្លះបង្អាប់ សន្តិភាពរាល់ថ្ងៃ សន្តិភាពអញ្ចេះ សន្តិភាពបញ្ចុះ សំណួរសួរបើអត់វិញ ? គ្មានបានសិទ្ធិនៅក្នុងការរស់នៅទេ ។ ស្ថិរភាពសង្គម បើគ្មានស្ថិរភាពសង្គមមួយថ្ងៃមួយថ្ងៃ ឃើញតែអនាធិបតេយ្យ អសន្តិសុខ តើរស់បានសប្បាយទេបងប្អូន ! ជាការពិតណាស់រស់មិនបានសប្បាយទេ , យើងត្រូវតែដាក់ឲ្យបាននូវគោលនយោបាយ និងអនុវត្តឲ្យតឹងរឹង នូវបញ្ហាសុវត្ថិភាព សន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ  គឺដាក់ចេញគោលនយោបាយ ប្រធានទី៤ ដែលយើងដាក់ចេញ គឺការពង្រឹង គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព យើងប្រឆាំងអំពើគ្រឿងញៀន ក្មេងទំនើងផ្សេងៗ ឱ្យបងប្អូន ឱ្យភូមិឃុំសង្កាត់ទៅជាសុវត្ថិភាព ។

សម្ដេចអធិបតីមានប្រសាសន៍ថា, សូមអរគុណខ្លាំងណាស់ដល់សមត្ថកិច្ចនិងអាជ្ញាធរ ខេត្ត រាជធានីគ្រប់ទាំងអស់ ដែលខិតខំចេញធ្វើការបង្ក្រាប សកម្មភាព ទប់ស្កាត់ បង្ក្រាបអំពើជួញដូរគ្រឿងញៀន បងតូចបងធំ ជាពិសេសក្រុមប្រើដាវសាំរ៉ៃ កាប់ដាវ ។ សម្ដេចបន្តថា ៖ បង្ក្រាបប៉ុណ្ណឹងហើយនៅ ចេញមកទៀត ដូច្នេះងើបមួយ វ៉ៃមួយ ងើបមួយក្រុម វ៉ៃមួយក្រុម ដើម្បីសុវត្ថិភាព សន្តិសុខរបស់ប្រជាពលរដ្ឋ កុំឱ្យពួកគាត់បំផ្លាញអនាគតរបស់គាត់ បំផ្លាញសន្តិសុខរបស់ប្រទេស ភូមិឃុំមូលដ្ឋានរបស់យើង ។

សម្ដេចធិបតីមានប្រសាសន៍ទៀតថា, ថ្ងៃមុនចេញមកមានក្រុមបងតូចបងធំឈ្មោះថា ធូបមូស និងឈ្មោះសាហាវៗ TP ខ្ញុំស្មានថា TP នឹងតោមាស ដាក់មកសុទ្ធតែធូបមូស សម្ដេចក៏បានហួសចិត្តហើយមានប្រសាសន៍ទៀតថា បើជ្រុលជាដាក់ដាក់ឲ្យគេខ្លាចទៅ ! សម្ដេចបានផ្ដាំផ្ញើថា សុំក្មួយៗទាំងអស់ ប្រឹងប្រែងរៀនសូត្រ កុំយកគំរូតាម ក្រុមបងតូចបងធំ ៕

ដោយ ៖ សិលា


ចែករំលែក៖