ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ មុននេះបន្តិច ! មានករណីបាញ់ប្រហារសម្លាប់មនុស្សពីរនាក់ក្នុងថ្លុកឈាម របួសម្នាក់នៅក្នុងបុរីប៉េងហួតបឹងស្នោ គម្រោងទី៧

ចែករំលែក៖

ភ្នំពេញ៖ មានករណីបាញ់ប្រហារសម្លាប់មនុស្សពីរនាក់ស្លាប់នៅក្នុងថ្លុកឈាម របួសម្នាក់នៅក្នុងបុរីប៉េងហួតបឹងស្នោ គម្រោងទី៧ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ 

ករណីនេះមិនទាន់ដឹងថាកើតឡើងដោយសារមូលហេតុអ្វីនោះទេ ហើយខ្មាន់កាំភ្លើងបានជិះម៉ូតូគេចខ្លួន ឥឡូវសមត្ថកិច្ចកំពុងតាមស្វែងរកចាប់ខ្លួន។ករណីនេះកើតឡើងនៅវេលាម៉ោង៤ៈ០០នាទី រសៀល ថ្ងៃទី១៧  ខែមិថុនា  ឆ្នាំ២០២៤ ។

លោក ចេង មុន្នីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅបានប្រាប់ថា ៖ ពិតជាមានករណីនេះមែន ហើយអធិការនគរបាលខណ្ឌកំពុងដឹកនាំកម្លាំងពិនិត្យនៅកន្លែងកើតហេតុ។

សូមបញ្ជាក់ថា ៖ មើលក្នុងវីដេអូឃ្លីប ឃើញជនរងគ្រោះបីនាក់ ម្នាក់ស្លាប់នៅមាត់ទ្វារ ម្នាក់ស្លាប់នៅក្រោមតុ និងម្នាក់ទៀតរបួសធ្ងន់អង្គុយនៅមុខផ្ទះឈាមស្រោចពេញខ្លួន។ 

ចំពោះព័ត៌មានលម្អិតអង្គភាពយើងនឹងផ្សព្វផ្សាយបន្តជូនទៀត ៕

ដោយ៖ សិលា


ចែករំលែក៖