ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសក្រុង Hamburg បាញ់បុរសម្នាក់រងរបួសធ្ងន់ ដោយកាន់ពូថៅគំរាមអុកឡុកការប្រកួត Euro

ចែករំលែក៖

មន្ត្រីនៅក្នុងទីក្រុងអាល្លឺម៉ង់បាននិយាយថា ប្រតិបត្តិការដ៏សំខាន់មួយបានកើតឡើងនៅកណ្តាលទីក្រុង Hamburg បន្ទាប់ពីបុរសម្នាក់កាន់ពូថៅគំរាមមន្ត្រីប៉ូលីសក្នុងគោលបំណងអុកឡុកការប្រកួតយូរ៉ូ២០២៤នៅអាល្លឺម៉ង់។ ប៉ូលិសនិយាយថា គេបានបាញ់បុរសនោះរងរបួសធ្ងន់ដែលកំពុងទទួលការព្យាបាល។

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតតំបន់អ្នកគាំទ្រសម្រាប់អ្នកគាំទ្រក្រុមបាល់ទាត់ហូឡង់។ ហូឡង់បានប្រកួតឈ្នះប៉ូឡូញ ២ទល់១ ក្នុងទីក្រុងខាងលើក្នុងការប្រកួត Euro 2024 កាលពីរាត្រីថ្ងៃអាទិត្យ។

សេចក្តីថ្លែងការណ៍ដំបូងរបស់ប៉ូលិសបាននិយាយថា បុរសម្នាក់បានគំរាមមន្ត្រីប៉ូលិសជាមួយនឹងឧបករណ៍ឆក់។ ក្រោយមក អ្នកនាំពាក្យប៉ូលិសទីក្រុង Hamburg បានអះអាងថា ជនសង្ស័យត្រូវបានប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ហើយបានព្យាយាមបោកគ្រាប់បែកសាំង ប៉ុន្តែមន្ត្រីនោះបានឆ្លើយតបវិញដោយបាញ់ថ្នាំម្រេច រួចបាញ់គាត់។

ខ្សែវីដេអូដែលបានបង្ហោះតាមអ៊ីនធឺណិតបង្ហាញពីបុរសម្នាក់កាន់ពូថៅនៅចំពោះមុខមន្ត្រីប៉ូលិស មុននឹងឮសំឡេងកាំភ្លើងជាបន្តបន្ទាប់។ បុរសនេះមិនត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណទេ ហើយអាជ្ញាធរក៏មិនបានធ្វើអត្ថាធិប្បាយពីមូលហេតុអ្វីដែលគេជឿថានៅពីក្រោយហេតុការណ៍នេះដែរ។

លោក Rory Smith ដែលជាប្រធានអ្នកឆ្លើយឆ្លងព័ត៌មានបាល់ទាត់នៅទីក្រុង Hamburg បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅ Reeperbahn ដែលជាផ្លូវធំ និងតំបន់កម្សាន្តពេលរាត្រីក្នុងទីក្រុងដែលមានចម្ងាយតែប៉ុន្មានរយម៉ែត្រពីតំបន់អ្នកគាំទ្រហូឡង់។

អ្នកកាសែត BBC Sport បានបានផ្សាយថា ការត្រៀមរៀបចំកំពុងដំណើរការដូចដែលបានគ្រោងទុកសម្រាប់ការប្រកួតដែលនឹងចាប់ផ្តើមនៅម៉ោង៣រសៀលម៉ោងក្នុងស្រុក។ កីឡដ្ឋាននេះមានចម្ងាយប្រហែល៧ម៉ាយពីកណ្តាលទីក្រុងដែលហេតុការណ៍បានកើតឡើង។

មានអ្នកគាំទ្រហូឡង់ប្រហែល៣០,០០០នាក់នៅក្នុងទីក្រុង ហើយប្រហែលជាចំនួនស្រដៀងគ្នានៃជនជាតិប៉ូឡូញ។ ហាក់មានបរិយាកាសល្អនៅមុនការប្រកួតដែលហាក់ដូចជាមិនមានការប៉ះទង្គិចនឹងឧបទ្ទវហេតុនោះទេ ៕

(រូបភាព ៖ BBC Sport)


ចែករំលែក៖