ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានបញ្ហាផ្លូវចិត្ត បានសម្រេចចិត្តចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់ព្រោះមានបញ្ហាផ្លូវចិត្ត ឈឺច្រើនពេក បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយចងកសម្លាប់ខ្លួន ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុមទី០៦ ក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ ហាយ វ៉ាន់ណូ  អាយុ៣១ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន ស៉ិនទ្រី រស់នៅផ្ទះកន្លែងកើតហេតុ ។

តាមការបំភ្លឺពីក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះមានជម្ងឺឈឺច្រើន ដុះសាច់ក្នុងខួរក្បាល អារម្មណ៍រាល់ថ្ងៃត្អួញត្អែរ តូចចិត្តពីជីវិតខ្លួនឯង ស្រាប់តែនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្រុមគ្រួសារភ្ញាក់ពីដំណេក ក៏ប្រទះឃើញចងកសម្លាប់ខ្លួន ទើបផ្អើលឆោឡោ រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យ ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យធ្វើកោសល្យវិច័យ ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖