ភ្នំពេញ ៖ បច្ចុប្បន្នសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូន និងជនសង្ស័យនោះមកតុលាការហើយ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ គឺមាន ជនសង្ស័យជាឃាតក ឧកញ៉ា ស្រី សុីណា និងជនសង្ស័យ២រូបទៀត ដែលម្នាក់ជាអ្នកដឹកទៅធ្វើសកម្មភាព និងម្នាក់ទៀតដឹកក្រោយធ្វើសកម្មភាពរួច ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់ ទាក់ទិនករណីបាញ់ប្រហារនៅក្នុងបុរីប៉េងហួត គម្រោងទី៧ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត ៕
ដោយ ៖ សិលា