ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៧,៩% ធៀបនឹងឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​របាយការណ៍ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC និង​ធនាគារជាតិនៃកម្ពុជា​ បានឱ្យដឹងថា​  គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល (៤៨,៤ ប៊ីលានដុល្លារអាមេរិក) កើនឡើង ៧,៩% ធៀបនឹងឆ្នាំមុន។ 

របាយការណ៍ដដែល​ បានបញ្ជាក់ថា​ ប្រភពទុនវិនិយោគផ្ទាល់បរទេសចម្បងមកពីប្រទេសចិន (៤៥,៦% នៃវិនិយោគផ្ទាល់បរទេសសរុប) បន្ទាប់មក កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន វៀតណាម ម៉ាឡេស៊ី ថៃ កាណាដា និងចក្រភពអង់គ្លេស។ 

ចំពោះលំហូរចូលវិនិយោគនេះ​ ត្រូវបានស្រូបទាញដោយវិស័យចម្បងៗដូចជា វិស័យហិរញ្ញវត្ថុ កម្មន្តសាល អចលនទ្រព្យ សណ្ឋាគារនិងការកម្សាន្ត កសិកម្ម ថាមពល និងសំណង់។ល៕

ដោយ​៖ តារា​


ចែករំលែក៖