យ៉ាងហោចណាស់មនុស្ស 12 នាក់បានស្លាប់ និងជិត 60 នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី 19 ខែមិថុនាដោយសារតែការផឹកស្រាក្លែងក្លាយនៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។
ការស្លាប់ទាំងនេះត្រូវបានរកឃើញនៅក្នុងស្រុក Kallakurichi នៃរដ្ឋខាងលើ។ ជនរងគ្រោះភាគច្រើនត្រូវបានគេជឿថាជាកម្មករកម្មការនីក្រីក្រ។
បើតាមមន្ត្រីនគរបាលខាងលើ ប្រជាពលរដ្ឋពុលស្រាខ្លាំង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកជិតខាង ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងជាបន្តបន្ទាប់។
ឧប្បត្តិហេតុពុលស្រាខាងលើនេះ បានកើតឡើងក្នុងបរិបទដែលស្រាក្លែងក្លាយត្រូវបានលក់យ៉ាងទូលំទូលាយនៅក្នុងរដ្ឋ Tamil Nadu ។ ភ្លាមៗក្រោយកើតហេតុ រដ្ឋាភិបាលរដ្ឋបានផ្ទេរមន្ត្រីជាន់ខ្ពស់នៃស្រុក Kallakurichi និងព្យួរមន្ត្រីប៉ូលិសមួយចំនួននៅក្នុងតំបន់។
ក្រុមគ្រូពេទ្យពិសេសបានប្រញាប់ប្រញាល់ទៅកាន់តំបន់ដែលឧប្បត្តិហេតុពុលស្រាបានកើតឡើងដើម្បីធានាការព្យាបាលកាន់តែប្រសើរឡើងសម្រាប់អ្នកដែលរងផលប៉ះពាល់៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN