ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរចុះប្រមូលសិស្សសាលាប្រុសស្រី១៤នាក់ដែលគេចសាលាយកមកអប់រំណែនាំ

ចែករំលែក៖

ភ្នំពេញ៖​ សិស្សសាលាជម្ពូវ័នប្រុសស្រីមួយក្រុមគេចសាលាមិនចូលរៀនត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣​ ចុះប្រមូលយកមកធ្វេីការអប់រំណែនាំរួចហៅឪពុកម្តាយមកធានាទៅអប់រំបន្តនៅផ្ទះ។ 

ការចុះប្រមូលក្រុមសិស្សសាលាខាងលេីនេះបានធ្វេីឡេីង នៅរសៀលថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២៤​ នៅក្នុងតូបលក់កាហ្វេក្បែរបង វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

លោក​ សុទ្ធ​ សុជាតិ​ ចៅសង្កាត់រងទី១​ នៃសាលាសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា​ ដោយមានការចង្អុលណែនាំ​ ពីលោក​ សក់​ ច័ន្ទកញ្ញារិទ្ធ​ អភិបាលនៃគណៈអភិបាល​ខណ្ឌពោធិ៍សែនជ័យ​ ឱ្យចុះធ្វេីការណែនាំសិស្សសាលាដែលគេចពីសាលាមិនចូលរៀនតាមតូបកាហ្វេ​ និងសូមឱ្យម្ចាស់ទីតាំងជួយសហការ​ ទេីបរសៀលថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២៤​ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ​ សហការជាមួយ​ អាជ្ញាធរ​ សង្កាត់ចោមចៅទី៣​ ចុះរដ្ឋបាលតាមតូបកាហ្វេ​ ។

លោក​ សុទ្ធ​ សុជាតិ​ បន្តថា​ ក្នុងប្រតិបត្តិការខាងលេីនោះឃាត់សិស្សសាសាចំនួន១៤នាក់ក្នុងនោះស្រី៤នាក់​ យកមកធ្វើការអប់រំណែនាំ និងកាត់សក់ជូនពួកគាត់ នៅក្នុងបរិវេណ វិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន ។ 

   តាមការបញ្ជាក់ពីលោកគ្រូអ្នកគ្រូ បានប្រាប់ថា ពួកគាត់ចូលរៀន ក្នុងមួយថ្ងៃ បានតែមួយម៉ោងទេ ហើយគេចមិនរៀនបន្តទៀត ។ 

 លោកគ្រូ អ្នកគ្រូ នឹងអញ្ជើញឪពុកម្ដាយ របស់ពួកគាត់មកជួបពិភាក្សា (វិន័យ នឹងការសិក្សា) ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖