ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន ! កូនខ្មែរគ្រប់រូបត្រូវចងចាំ និងត្រូវរៀនសូត្រពីគំរូវីរ:ភាពរបស់បុព្វបុរសយេីង

ចែករំលែក៖

ភ្នំពេញ ៖ ពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ បានបញ្ជាក់ពីវិរៈភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយយុទ្ធមិត្តជាច្រេីនទៀតរាប់មិនអស់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ និងយកជីវិតធ្វើជាដើមទុនក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

រយ:ពេល៤៧ឆ្នាំបានកន្លងផុតទៅមែន ប៉ុន្តែរូបភាពភ័យខ្លាចក្នុងដំណេីររត់ភៀសខ្លួនគេចពីការតាមសម្លាប់របស់ពួក ប៉ុល ពត គឺហាក់បីដូចជានៅនឹងភ្នែកស្រស់ៗ តាមរយ:ការមេីលខ្សែរវីដេអូខ្លីនៃសកម្មភាពរត់ភៀសខ្លួនរបស់សម្តេច ជាមួយយុទ្ធមិត្តរបស់លោក។ ទោះបីជាភាគរយនៃការស្លាប់ ច្រេីនជាងរស់ក៏ដោយ ក៏ សម្តេចនៅតែសម្រេចចិត្តរត់ទៅសុំជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម ដេីម្បីមករំដោះប្រជាជនរាប់លាននាក់ដែលកំពុងធ្លាក់ក្នុងជ្រោះមរណ:ដោយការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃពីបនប្រល័យពូជសាសន៌ ប៉ុល ពត។ 

ជាភ័ពសំណាងល្អ ការពន្យល់បកស្រាយ និងសំណេីរស្នេីសុំកម្លាំងជួយរបស់សម្តេចពីមិត្តវៀតណាម ត្រូវបានយល់ព្រម ទេីបកងទ័ពរំដោះនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កេីតឡេីង ដេីម្បីរួមកម្លាំងគ្នាជាមួយកងទ័ពស្មគ្រចិត្តវៀតណាមវាយរំដោះប្រទេស និងប្រជាជនពីរបប ប៉ុល ពត នៅថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩។ 

ដោយសារថ្ងៃ៧ មករា នេះហេីយដែលប្រជាជនកម្ពុជា បានរស់រានមានជីវិតឡេីងវិញរហូតមកដល់ពេលបច្ចុប្បន្ន ហេីយយេីងចងចាំជានិច្ចថា ៧ មករា ៧៩ គឺជាថ្ងៃកំណេីតទី២របស់យេីងគ្រប់ៗគ្នា។ មាន ៧ មករា ទេីបយេីងមានអ្វីៗគ្រប់យ៉ាងនាពេលនេះ ជាពិសេសយុវជន យុវនារី បច្ចុប្បន្ន បានរស់នៅក្នុងសុខសន្តិភាព មានការហូបចុក ស្លៀកពាក់គ្រប់គ្រាន់ ការសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ប្រទេសជាតិមានសេដ្ឋកិច្ចរីកចម្រេីន និងការអភិវឌ្ឍន៌លេីគ្រប់វិស័យ។ 

ដូចនេះ ការរំលឹកខួបនៃដំណេីររំដោះប្រទេសពីរបបប្រល័យពូជសាសន៌ ប៉ុល ពត គម្រប់៤៧ឆ្នាំនៅថ្ងៃនេះគឺពិតជាមានអត្ថន័យធំធេងណាស់បង្ហាញពីវីរ:ភាពលះបង់ខ្ពស់របស់មេដឹកនាំយេីងក្នុងការរំដោះជីវិតប្រជាជន បញ្ចប់ សង្គ្រាមស៊ីវិលដ៏រ៊ាំរ៉ៃនៅកម្ពុជាដោយនយោបាយឈ្នះ ឈ្នះ នាំយកសុខសន្តិភាពទូទាំងប្រទេសជូនដល់ប្រជាជាតិខ្មែរទាំងមូល   និងបានរួមដៃគ្នាកសាងសេដ្ឋកិច្ច និងមានការអភិវឌ្ឍន៌រីកចម្រេីនស្មេីមុខស្មេីមាត់ជាមួយបណ្តប្រទេសនៅក្នុងតំបន់ និងសកលលោក។ 

សរុបមក ដេីម្បីជាការតបស្នង និងដឹងគុណចំពោះវីរ:ភាពរបស់មេដឹកនាំយេីង កូនខ្មែរគ្រប់រូបសូមចងចាំ និងត្រូវរៀនសូត្រពីគំរូវីរ:ភាពរបស់បុព្វបុរសយេីងដេីម្បីជាបទពិសោធន៌ក្នុងទឹកចិត្តស្រឡាញ់ និងស្នេហាជាតិ តំកល់ផលប្រយោជន៌ជាតិជាធំ ដេីម្បីសេចក្តីសុខសាន្តរបស់ប្រទេស ដោយរួមគ្នាថែរក្សាឱ្យបាននូវសមិទ្ធផលទាំងឡាយដែលបុព្វបុរសយេីងបានកសាង និងបន្សល់ទុកឱ្យ ជាពិសេសគឺសុខសន្តិភាពនេះតែម្តង ព្រោះមានសន្តិភាពទេីបអាចមានអ្វីៗទាំងអស់ដែលយេីងចង់បាន។ 

ទន្ទឹមនេះ យេីងសូមប្រឆាំងដាច់ខាតមិនអនុញ្ញាតឱ្យក្រុមប្រឆាំងជ្រុលនិយមណាមួយ ឬកម្លាំងអមិត្តណាមួយ មកបំផ្លិចបំផ្លាញសុខសន្តិភាព និងសមិទ្ធផលដ៏ច្រេីនសន្ធឹកសន្ធាប់ ដែលបុព្វបុរសយេីងបានខិតខំកសាងឡេីងវិញដោយលំបាកនាពេលនេះត្រូវបាត់បង់ទៅវិញ តាមរយ:ការញុះញង់ ធ្វេីវិទ្ធង្សនា បង្កចលាចលសង្គម ដែលនាំឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងដានប្រវត្តិសាស្ត្រជូរចត់នៃសង្គ្រាមដូចពីអតីតកាលបានឡេីយ។ ដូចប្រសាសន៌ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានក្រេីនរំលឹកជារឿយៗរួចហេីយថា ការបំផ្លាញសន្តិភាពជារឿងងាយស្រួល ប៉ុន្តែការបង្កើតសន្តិភាពវាជារឿងពិបាកខ្លាំងណាស់។  ដូច្នេះ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានដោយលំបាកបំផុតនេះឱ្យបានគង់វង្សឋិតឋេរ មិនឱ្យអនុភាពណាមក បំផ្លាញបានឡើយទោះបីជាត្រូវចំណាយក្នុងការការពារក្នុងតម្លៃណាក៏ដោយ៕ 

លិខិតមិត្តអ្នកអាន ដោយ ៖ ឌី វីរ:


ចែករំលែក៖